តាមស្ថិតិបានបង្ហាញថា ១៥ទៅ២០ភាគរយ នៃកុមារនៅជុំវិញពិភពលោករងផលប៉ះពាល់ដោយសារជំងឺត្រអក។ ជំងឺនេះមិនមែនជាជំងឺគ្រោះថ្នាក់នោះទេ ប៉ុន្តែវាជាជំងឺជាប់លាប់ ឬកើតឡើងដដែលៗដែលធ្វើឲ្យអ្នកម្តាយជាច្រើនមានការព្រួយបារម្ភជាខ្លាំង។
ការសិក្សាបានបង្ហាញថា ឪពុកម្តាយដែលមានជំងឺហឺត អាឡែកស៊ី កន្ទាលត្រអាក ឬជំងឺសើរស្បែកផ្សេងៗ… ងាយនឹងធ្វើឲ្យកូនកើតជំងឺត្រអក។ ជាក់ស្តែងប្រហែលជា ៧០ភាគរយនៃកុមារដែលមានជំងឺត្រអក មានប្រវត្តគ្រួសារកើតជំងឺអាឡែកស៊ី។ ក្រៅពីនេះកត្តាធូលីដី មេរោគគផ្សិត បញ្ហារំលាយអាហារ ការថើបទារក ការបែកញើសច្រើន សម្លៀកបំពាក់មិនស្អាត… ក៏អាចបង្កឲ្យមានជំងឺត្រអកផងដែរ។
ជំងឺត្រអកមិនមែនជាជំងឺគ្រោះថ្នាក់ទេ ប៉ុន្តែវាអាចបណ្តោលឲ្យឈឺចាប់ រមាស់ និងចេញពងបែក បណ្តោលឲ្យទារកយំឥតឈប់ និងគេងមិនបានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ ជំងឺត្រអកច្រើនតែមានការរីករាលដាល ដែលបង្កើតឲ្យមានស្លាកស្នាមនៅលើស្បែក។
ក្នុងការព្យាបាលជំងឺត្រអកសម្រាប់ទារក គួរប្រើក្រែមព្យាបាលដែលណែនាំដោយអ្នកជំនាញ ហើយធ្វើអនាម័យស្បែកទារកឲ្យស្អាតជានិច្ច៕