ប្រយ័ត្នផងអ្នកម៉ាក់! យកកូននៅវ័យចាស់ពេកអាចប្រឈមជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល

0
1

ការសិក្សាថ្មីមួយបានអះអាងថា ការមានផ្ទៃពោះយឺតពេកអាចបង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសស្ត្រីដែលរង់ចាំយកកូនរហូតដល់អាយុ ៤០ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នកដែលអាចប្រឈមនឹងហានិភ័យខ្លាំង។

សព្វថ្ងៃនេះស្ត្រីជាច្រើនកំពុងតែព្យាយាមពន្យាពេលមានផ្ទៃពោះ ដោយសារតែកត្តាជាច្រើនដូចជា មិនទាន់មានអាជីពច្បាស់សាល់ ស្ថានភាពហិរញ្ញវត្ថុគ្មានស្ថិរភាព ឬក្រដល់គូរស្រករជាដើម។ អ្នកជំនាញផ្នែកសុខភាពនិយាយថា ការយកកូននៅវ័យចាស់ពេកជាវ័យដែលស្ត្រីមានឱកាសប្រឈមនឹងបញ្ហាច្រើនអំឡុងពេលមានផ្ទៃពោះ។

ការសិក្សាបានអះអាងថា ផលប៉ះពាល់នៃការមានផ្ទៃពោះនៅវ័យចាស់ពេក អាចប៉ះពាល់ដល់សុខភាពស្ត្រីក្នុងរយៈពេលវែង។ អ្នកស្រាវជ្រាវបានសិក្សាលើកំណត់ត្រាវេជ្ជសាស្ត្ររបស់ស្ត្រីជាង ៧ម៉ឺននាក់ដែលមានអាយុចាប់ពី ៥០ទៅ៨០ឆ្នាំ។

អ្នកស្រាវជ្រាវបានបែងចែកស្ត្រីជាពីរក្រុម មួយក្រុមមានស្ត្រីដែលពិបាកមានផ្ទៃពោះដំបូង(មានន័យថា រៀបការហើយច្រើនឆ្នាំទើបមានកូន) ចំណែកមួយក្រុមទៀតមានផ្ទៃពោះនៅវ័យចាស់ពេក។ បន្ទាប់មកពួកគេបានសិក្សាពីប្រវត្តិវេជ្ជសាស្ត្រនៃក្រុមទាំងពីរ ហើយបានសន្និដ្ឋានថា ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង អាចកើតឡើងក្នុងរយៈពេលវែងចំពោះក្រុមទាំងពីរ។

អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីដែលមានផ្ទៃពោះនៅវ័យចាស់ ត្រូវព្យាយាមធ្វើសកម្មភាពយ៉ាងសកម្មដើម្បីឲ្យសរសៃឈាមមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។ អ្នកដែលតាមដានសុខភាពបានទៀងទាត់រយៈពេលធ្វើតេស្តវេជ្ជសាស្ត្រ និងអនុវត្តតាមវិធានការបង្ការ អាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល និងសរសៃឈាមបេះដូងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here