Skip to content

បង្កកំណើត១ខែដំបូង តើទារកមានការវិវត្តអ្វីខ្លះ?

នៅពេលមានផ្ទៃពោះរាងកាយរបស់មនុស្សស្រីចាប់ផ្តើមផ្លាស់ប្តូរ មិនថាអ័រម៉ូន សុដន់ ឆ្អឹងត្រគាក ឬអារម្មណ៍នោះទេ។ ខណៈពេលដែលទារកតូចប៉ុនគ្រាប់ធញ្ញជាតិ ដែលមានរូបរាងស្រដៀងនឹងចាហួយរស់នៅក្នុងថង់ទឹកភ្លោះ តើអ្នកដឹងទេថាមានការវិវត្តអ្វីខ្លះ? ខាងក្រោមនេះ គឺជាការវិវត្តរបស់ទារកក្នុងរយៈពេល ១ខែដំបូង៖

១.ការវិវត្តខួរក្បាល

ក្នុងអំឡុងពេល៦សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ទារកនឹងចាប់ផ្តើមបែងចែកអឌ្ឍគោលជាពីរ គឺខាងឆ្វេង និងខាងស្តាំ។ រួមទាំងការងាររបស់ប្រព័ន្ធបេះដូង ដែលលោតលឿនជាងម្តាយរហូតដល់ទៅ២ដង។

២.ការវិវត្តផ្នែកផ្សេងៗនៃរាងកាយ

ទារកនៅពេលនេះមានទំហំប្រហែលជា ២សង់ទីម៉ែត្រ ឬធំប៉ុនក្រចកដៃ។ ទោះបីជាមុខមិនទាន់មានរូបរាងច្បាស់លាស់ តែភ្នែក ត្រចៀក ច្រមុះ កំពុងតែចាប់ផ្តើមបង្កើតឡើងហើយ។ ដូច្នេះត្រូវរងចាំរយៈពេលច្រើនខែទៀត ទើបពួកគេបង្ហាញរូបរាងពេញលេងដូចជាឪពុកម្តាយ ដោយមិនគិតពីពណ៌សក់ ពណ៌ភ្នែក ពណ៌សម្បុរស្បែក ក៏ដូចជាបុគ្គលិលក្ខណៈមួយចំនួនអាចត្រូវបានកំណត់ដោយ DNA តាមរយៈហ្សែនចំនួន ៤៦គូ ក្នុងអំឡុងពេលបង្កកំណើត។

៣.ការវិវត្តប្រព័ន្ធប្រសាទ

ការបង្កកំណើតរយៈពេល១ខែដំបូងត្រូវបានគេចាត់ទុកថាជាការវិវត្តដំបូង បន្ទាប់ពីអំប្រ៊ីយ៉ុងត្រូវបានផ្សាំនៅក្នុងស្បូន។ ជាមួយនឹងការវិវត្តនៃប្រព័ន្ធប្រសាទនៅផ្នែកម្ខាងជាក្បាល និងម្ខាងទៀតជាកន្ទុយក ហើយវិវត្តនៅក្នុងខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយ។

ក្នុងអំឡុងពេលមានផ្ទៃពោះមួយខែដំបូង អ្នកម្តាយត្រូវបានការប្រុងប្រយ័ត្នចំពោះផ្លូវអារម្មណ៍ ព្រោះដំណាក់កាលនេះអារម្មណ៍នឹងប្រែប្រួល ដែលងាយនឹងឈានទៅរកបញ្ហាព្រួយថប់បារម្ភ និងស្ត្រេស។ ដូច្នេះសូមមើលថែខ្លួនឯងឲ្យបានល្អ និងព្យាយាមស្វែងយល់ពីព័ត៌មានទាក់ទងទៅនឹងការមានផ្ទៃពោះឲ្យបានច្រើន៕