បច្ចេកទេសបំបៅដោះសាមញ្ញៗ ជួយឲ្យកូនបៅដោះបានស្រួល ហើយមានសុខភាពល្អ

0
3
Indoor portrait of asian mother breastfeeding her baby

ទឹកដោះម្តាយ គឺជាអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើត ព្រោះទឹកដោះម្តាយត្រូវជួយពង្រឹងដល់ការអភិវឌ្ឍជាបន្តបន្ទាប់។ ប៉ុន្តែការបំបៅដោះកូនតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ត្រូវតែមានបច្ចេកទេសក្នុងការបំបៅទឹកផងដែរ ទើបទារកមានសុខភាពល្អ។

១.បន្ទាប់ពីកំណើតទារកគួរតែបៅដោះឲ្យបានឆាប់បំផុត

អ្នកជំនាញមកពីវិទ្យាស្ថាន Pediatricians សហរដ្ឋអាមេរិកបានណែនាំថា អ្នកម្តាយ និងកូនគួរតែនៅជាមួយគ្នា បន្ទាប់ពីកើតក្នុងរយៈពេល១ម៉ោងដំបូង។ ភ្លាមៗត្រូវដាក់ទារកលើទ្រូងអ្នកម្តាយ ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ទារកពីការផ្លាស់ប្តូរបរិយាកាសជុំវិញ។ បន្ទាប់ពី១ម៉ោងដំបូងទារកនឹងងងុយគេង ហើយមិនឃ្លាននោះទេ។ វាត្រូវបានគេរកឃើញថា ទារកបានរៀនបៅទឹកដោះភ្លាមៗបន្ទាប់ពីកើត ហើយពួកគេអាចរៀនបឺតទឹកដោះបានត្រឹមត្រូវ ជាងទារកដែលមិនបានដាក់ឲ្យបៅដោះភ្លាមៗក្រោយពេលកើត។

២.ទីតាំងដែលត្រឹមត្រូវសម្រាប់បំបៅដោះ

អ្នកម្តាយចាំបាច់ត្រូវលាងដៃជាមួយសាប៊ូឲ្យបានស្អាត ហើយរៀបចំកន្លែងអង្គុយឲ្យបានត្រឹមត្រូវ។ ចាប់ផ្តើមដាក់ខ្នើយកល់ពីក្រោមដៃរបស់អ្នក បន្ទាប់មកលើកបីទារកឲ្យបៅដោះបន្តិចម្តងៗ។ បន្ទាប់មកអ្នកគួរតែទទួលទានទឹកមួយកែវប្រសិនបើស្រែក ព្រោះការបំបៅដោះកូនអាចធ្វើឲ្យអ្នកម្តាយបាត់បង់ជាងទឹក។

៣.ឥរិយាបទដែលត្រឹមត្រូវសម្រាប់ទារក

ទីតាំងសម្រាប់ទារកគេងខណៈមឹមទឹកដោះពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងធ្វើឲ្យពួកគេមានអារម្មណ៍ល្អ និងទឹកដោះហូរបានពេញលេញ។ អ្នកម្តាយត្រូវយកដៃម្ខាងទ្រកូនដោយដាក់ក្បាលឲ្យខ្ពស់ជាងខ្លួនបន្តិច ហើយដៃម្ខាងទៀតតំរងសុដន់ឲ្យចំនឹងមាត់របស់ទារក។ កុំចាំឲ្យទារកស្វែងរកសុដន់ដោយខ្លួន​ឯង ព្រោះដំបូងៗទារកមិនទាន់ដឹងទីតាំងនោះទេ ទាល់តែអ្នកម្តាយជួយ។

៤.ត្រូវឲ្យកូនបៅដោះទាំងសងខាង

អ្នកមិនត្រូវឲ្យកូនបៅដោះតែម្ខាងនោះទេ ទោះបីជាសុដន់ណាមួយចេញច្រើន ឬមិនសូវចេញក៏ដោយ។ ការផ្លាស់ប្តូរសុដនន់ឲ្យកូនបៅទាំងសងខាង អាចជួយជំរុញដល់ការផលិតទឹកដោះបន្ថែម ហើយអាចធ្វើឲ្យសុដន់មានទំហំប៉ុនគ្នាថែមទៀត។

៥.គោះខ្នងទារកតិចៗបន្ទាប់ពីបំបៅឆ្អែត

ដឹងទេហេតុអ្វីបានជាអ្នកជំនាញណែនាំឲ្យអ្នកម្តាយគោះខ្នងទារកតិចៗបន្ទាប់ពីបំបៅដោះកូនរួច? វិធីសាមញ្ញមួយនេះអាចបង្ការអាការភើ ឬការក្អែលរបស់ទារកបន្ទាប់ពីបៅឆ្អែត។

ទាំងនេះគឺជាបច្ចេកទេសសាមញ្ញៗ ដែលអ្នកម្តាយថ្មោងថ្មីគួរដឹង ព្រោះវាអាចជួយធ្វើឲ្យទារកមានសុវត្ថិភាព និងសុភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here