មានអាហារមួយចំនួនដែលឪពុកម្តាយត្រូវជៀសវាងផ្តល់ឲ្យកូនៗនៅក្នុងរដូវរងា ព្រោះវាអាចបង្កឲ្យពួកគេមានរោគសញ្ញាផ្តាសាយ ឡើងស្លេស និងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ នៅពេលខែរងាចូលមកដល់អ្នកគួរតែជៀសវាងផ្តល់អាហារមួយចំនួដល់កូន ព្រោះវាអាចបង្កឲ្យកើតជំងឺផ្តាយបាន។
១.អាហារមានផ្ទុកជាតិស្ករ
អាហារដែលមានផ្ទុកជាតិស្ករច្រើន អាចជាកត្តាទាក់ទាញចិត្តកុមារ ប៉ុន្តែវាអាចកាត់បន្ថយប្រព័ន្ធភាពស៊ាំមួយកម្រិតធំនិងបង្កើនហានិភ័យនៃជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម ជំងឺធាត់ និងកូលេស្តេរ៉ុលខ្ពស់។ អាហារដែលមានផ្ទុកជាតិស្កររួមមាន៖ ការ៉េម ភេសជ្ជៈផ្តល់ថាមពល ទឹកដោះគោសូកាឡា និងស្ករគ្រាប់…។
ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោត្រូវបានគេដឹងថា អាចបង្កឲ្យមានស្លេសក្នុងរដូវរងា ឬបណ្តោលឲ្យមានស្លេសកាន់តែច្រើនប្រសិនបើវាមានរួចទៅហើយ។ កត្តាទាំងនេះអាចធ្វើឲ្យបំពងកកូនរលាក និងធ្វើឲ្យពិបាកក្នុងការលេបអាហារ។ ផលិតផលទឹកដោះគោដែលអ្នកមិនគួរផ្តល់ឲ្យកូនក្នុងរដូវរងារួមមាន៖ ទឹកដោះគោ ទឹកដោះគោជូរ បឺរ…។
អាហារចៀន
អាហារចៀនមានផ្ទុកជាតិខ្លាញ់កូលេស្តេរ៉ុល និងកាឡូរីច្រើន ដែលត្រូវបានគេដឹងថា អាចកាត់បន្ថយភាពស៊ាំនៃរាងកាយ។ ការទទួលទានអាហារចៀនក៏អាចបង្កើនការរលាក ដែលអាចបង្កើនហានិភ័យនៃជំងឺដូចជា កូលេស្តេរ៉ុលខ្ពស់ ធាត់ ចំពោះកុមារ។
អាហារចៀនដែលអ្នកគួរជៀសវាងផ្តល់ឲ្យកូនរួមមាន៖ ដំឡូងបារាំងបំពង សាច់មាន់បំពង ត្រីបំពង ប្រហិតចៀន និងឈឺចៀនគ្រប់ប្រភេទ…៕