ការសិក្សាថ្មីៗនេះបានបង្ហាញថា អាហារពេលព្រឹកដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន គឺល្អបំផុតសម្រាប់សុខភាពក្មេង។ បើធៀបទៅនឹងម្សៅធញ្ញាជាតិ ឬស្រូវសាលី ស៊ុតអាចធ្វើអាចធ្វើឲ្យក្មេងមានអាមរ្មណ៍ឆ្អែតបានយូរ ហើយនេះជាហេតុផលដែលធ្វើឲ្យក្មេងទទួលកាឡូរីបានតិច។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការជ្រើសរើសអាហារដែលសម្បូរប្រូតេអ៊ីន អាចជួយឲ្យកុមារមានសុខភាពល្អ ថែមទាំងអាចការពារភាពធាត់របស់កុមារផងដែរ។ ជាទូទៅការទទួលទានកាឡូរីពេញមួយថ្ងៃរបស់កុមារមានប្រហែលជា ១៥០០ទៅ ១៨០០កាឡូរី តែប្រសិនបើកុមារត្រូវការ ៧០កាឡូរី ភាពធាត់នឹងត្រូវបានកាត់បន្ថយ។ ជាការពិតក្មេងដែលញ៉ាំកាឡូរីច្រើន ជាតិខ្លាញ់នឹងចាប់ផ្តើមកកុញនៅក្នុងរាងកាយ ហើយកុមារនឹងចាប់ផ្តើមធាត់បន្តិចម្តងៗដោយមិនដឹងខ្លួន។
ដូច្នេះការស្រាវជ្រាវបានបញ្ជាក់ថា អាហារពេលព្រឹកដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន គឺល្អជាងអាហារដែលកែច្នៃពីគ្រាប់ធញ្ញជាតិផ្សេងៗ។ ដូច្នេះឪពុកម្តាយគួរតែផ្តល់អាហារដែលមានផ្ទុកប្រូតេអ៊ីនច្រើនដល់កូនជារៀងរាល់ព្រឹក ជាពិសេសស៊ុត តែម្តង៕