អត្ថប្រយោជន៍ដ៏លើសលប់ នៃផ្លែបឺរសម្រាប់ទារកចាប់ពី៦ខែ

0
1

បឺរ គឺជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើជាច្រើន ដែលអ្នកជំនាញបានណែនាំសម្រាប់ទារកទើបនឹងរៀនទទួលទានដំបូង ព្រោះវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនក្រៃលែង។ វាសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលចាំបាច់សម្រាប់ការលូតលាស់ ការអភិវឌ្ឍន៍ភ្នែក និងខួរក្បាលរបស់ទារក។

ផ្លែបឺរផ្ទុកទៅដោយសារធាតុអុកស៊ីតកម្មដែលរក្សាប្រព័ន្ធអាហារ និងការរំលាយអាហារឲ្យដំណើរការបានល្អ។ ដូច្នេះត្រូវប្រាដកថា អ្នកត្រូវដាក់បញ្ចូលផ្លែឈើដ៏អស្ចារ្យនេះទៅក្នុងរបបអាហារជាប្រចាំ។

ផ្លែបឺរ ត្រូវបានណែនាំសម្រាប់ទារកដែលមានអាយុចាប់ពី ៦ខែឡើងទៅ ហើយទទួលទានទាំងឆៅក្នុងបរិមាណតិចតួច ព្រោះការចម្អិនអាចនឹងបំផ្លាញសារធាតុចិញ្ចឹមសំខាន់ៗទាំងអស់របស់វា។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើនទៀត ដែលអ្នកគួរតែផ្តល់ផ្លែបឺរឲ្យទារកជាប្រចាំ៖

១.ប្រភពវីតាមីន និងសារធាតុរ៉ែ៖ ផ្លែបឺរ គឺជាកន្លែងស្តុកវីតាមីន និងសារធាតុរ៉ែ ដែលចាំបាច់សម្រាប់សុខភាព និងការលូតលាស់ទូទៅ របស់ទារក។

២.ការពារថ្លើម៖ ការបន្ថែមផ្លែបឺរ នៅក្នុងរបបអាហារជាប្រចាំអាចការពារការខូចខាតនៃថ្លើម និងជួយរក្សាថ្លើមឲ្យមានសុខភាពល្អផងដែរ។

៣.គ្រប់គ្រងការរលាក៖ ការញ៉ាំផ្លឺបឺរ អាចការពារការរលាកនៃស្បែក និងជួយឲ្យស្បែកមានសភាពទន់រលោង។ សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សារាងកាយឲ្យជៀសផុតពីការរលាកបាន។

៤.ជួយផ្សះមុខរបួសឲ្យឆាប់ជា៖ ផ្លែបឺរមានប្រសិទ្ធិភាពជាងថ្នាំអង់ទីប៊ីយោទិកមួយចំនួទៅទៀត ប្រសិនបើអ្នកផ្តល់ឲ្យទារកញ៉ាំទៀងទាត់មុខរបួសនឹងឆាប់ជាសះស្បើយឡើងវិញ។

៥.ងាយរំលាយ៖ ផ្លែបឺរ មិនត្រឹមតែងាយស្រួលក្នុងការរំលាយប៉ុណ្ណោះទេ វាថែមទាំងអាចជួយគ្រប់គ្រងបញ្ហារំលាយអាហារ និងការឈឺពោះរបស់ទារកផងដែរ។

 

ដោយសារតែមើលឃើញពីអត្ថប្រយោជន៍ទាំងនេះហើយ ទើបក្រុមអ្នកជំនាញបានណែនាំឲ្យអាណាព្យាបាលគ្រប់រូប បន្ថែមផ្លែបឺរទៅក្នុងរបបអាហាររបស់ទារកជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here