ម៉ាក់ៗគួរធ្វើរឿង៣យ៉ាងនេះ ដើម្បីជំរុញការអភិវឌ្ឍបញ្ហារបស់កូនឲ្យឆ្លាតលើសគេ

0
1

តើឪពុកម្តាយឯណាមិនសប្បាយចិត្តនោះ នៅពេលដែលឃើញកូនមានភាពឆ្លាតវៃជាងក្មេងដទៃ? ដោយសារតែភាពឆ្លាតវៃអាចជួយឲ្យកូនរបស់អ្នករៀនសូត្របានពូកែ និងមានឱកាសជោគជ័យច្រើននៅក្នុងជីវិតទៅថ្ងៃអនាគត់។

តាមពិតភាពឆ្លាតវៃរបស់កូនកើតមានតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ ប៉ុន្តែដើម្បីជំរុញឲ្យកូនមានភាពឆ្លាតវៃកាន់តែខ្លាំងអ្នកម៉ាក់គួរតែធ្វើរឿង ៣ចំណុចនេះតាំងពីពេលតាំងគភ៌រហូតដល់កើតហើយ៖

១.ការថែរក្សាសុខភាព

ទោះបីជាហ្សែនដើរតួយ៉ាងសំខាន់ក្នុងការជំរុញដល់ភាពឆ្លាតវៃរបស់កូនក៏ដោយ ប៉ុន្តែបើនិយាយពីផ្នែកសុខភាពក៏សំខាន់ដូចគ្នាដែរ។ ការទទួលទានវីតាមីន អាស៊ីដហ្វូលិក ការណាត់ជួបគ្រូពេទ្យពិនិត្យសុខភាពទៀងទាត់ ការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗមុនពេលមានផ្ទៃពោះ សុទ្ធតែជាវិធីថែរក្សាសុខភាព ក៏ដូចជាជួយជំរុញឲ្យកូនមានការអភិវឌ្ឍបញ្ញាបានល្អ។

២.ការទទួលទានអាហារ

អាហារដែលអ្នកម្តាយគួរជ្រើសរើស ដើម្បីជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលទារកដោយផ្ទាល់ គឺអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ឬDNA  ព្រោះកម្រិត DNA ខ្ពស់នៅក្នុងឈាមអាចធ្វើឲ្យប្រព័ន្ធខួរក្បាល និងប្រព័ន្ធសរសៃប្រសាទអុបទិកទារកដំណើរការបានល្អ។

លើសពីនេះអ្នកគួរទទួលទានអាហារដែលមានផ្ទុកជាតិដែក ព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើតកោសិកាឈាម បង្កើតខួរក្បាល ហើយធ្វើឲ្យសារធាតុគីមីក្នុងរាងកាយដំណើរការធម្មតា។

៣.ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ក៏អាចជំរុញដល់ការអភិវឌ្ឍន៍សាច់ដុំ និងការអភិវឌ្ឍន៍ខួរក្បាលផងដែរ។ ក្រៅពីនេះការធ្វើលំហាត់ប្រាណអាចជួយឲ្យប្រព័ន្ធឈាមរត់ដំណើរការបានល្អ អ័ម៉ូន endorphins ត្រូវបានដោះលែង អ័រម៉ូនកំហឹងត្រូវបានបញ្ចេញ ដែលធ្វើឲ្យកុមារគេងលក់ស្រួល។

ប៉ុន្តែនៅពេលដែលកូនធ្វើលំហាត់ប្រាណរួច កុំភ្លេចឲ្យកូនទទួលទានទឹកផង ដើម្បីបញ្ចេញជាតិពុលពីរាងកាយ។

ទាំងនេះ គឺជាវិធីបង្កើនសក្តានុពលខួរក្បាល និងឱកាសសម្រាប់ការអភិវឌ្ឍផ្ទាល់របស់កូនៗ ដូច្នេះឪពុកម្តាយគួរតែព្យាយាមជួយកូនតាមអ្វីដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here