ឥទ្ធិពលនៃសេចក្តីស្រឡាញ់ដែលឪពុកម្តាយមានចំពោះកូន គ្មានអ្វីអាចប្រៀបផ្ទឹមបានទេ ជាពិសេសការបញ្ចេញកាយវិការតាមរយៈការឱបពិតជាល្អណាស់សម្រាប់កុមារគ្រប់វ័យ។ ភាសារាងកាយមួយនេះ នឹងធ្វើឲ្យកុមារមានអារម្មណ៍ទទួលបានក្តីស្រឡាញ់ និងភាពកក់ក្តៅពេញទំហឹងពីឪពុកម្តាយ។ លើសពីនេះ នៅមានអត្ថប្រយោជន៍មួយចំនួនទៀតដែលអ្នកពុំទាន់ដឹងពីការឱបកុមារ។
១.ពេលវេលាដ៏ល្អបំផុតដើម្បីឱបកូន គឺត្រូវឱបក្រសោបមុនពេលទៅសាលា ព្រោះវាជួយកាត់បន្ថយកង្វល់ ភាពមិនសប្បាយចិត្ត ការបដិសេធមិនចង់ទៅសាសារៀន ភាពភ័យខ្លាចប្រសិនបើកូនបានជួបស្ថានភាពមិនល្អពីសាលា និងជួយឲ្យកុមារទុកចិត្តយើងហើយប្រាប់រឿងរ៉ាវទាំងអស់ដែលកើតនៅក្នុងសាលា។
២.ធ្វើឲ្យកូនអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេបានល្អ។
៣.ការឱបធ្វើឲ្យកូនមានទំនុកចិត្ត ហើយដឹងថាតែងតែមានឪពុកម្តាយនៅក្បែរខ្លួនពួកគេជានិច្ច ទោះមានរឿងអ្វីក៏ដោយ ហើយធ្វើឲ្យកុមារមានភាពវិជ្ជមានខាងផ្លូវអារម្មណ៍ និងជឿជាក់លើខ្លួនឯង។
៤.ការមើលថែទាំងកូនដោយបន្ថែមទាំងការឱបថ្នាក់ថ្នម នឹងធ្វើឲ្យពួគេមានអារម្មណ៍រំភើប ជាការលើកទឹកចិត្ត និងជួយឲ្យកូនមានការវិវត្តអាកាប្បកិរយាល្អនៅពេលពេញវ័យ។
ការឱប គឺជាចំណែកមួយនៃជីវិត ហើយវាបានផ្តល់អត្ថប្រយោជន៍មិនគួរឲ្យជឿសម្រាប់រាងកាយ និងចិត្តគំនិតរបស់កូន។ ដូច្នេះឪពុកម្តាយគួរតែឱបកូន ទោះបីជាពួកគេសប្បាយរីករាយ ឬមានទុក្ខលំបាកនៅក្នុងចិត្តក៏ដោយ ដើម្បីជាការផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់កូន៕