ស្ត្រីទាំងអស់ចូលដល់ដំណាក់កាលក្រោយសម្រាល ពួកគេចាប់ផ្តើមមានអារម្មណ៍ចង់ឲ្យរូបរាងត្រលប់ទៅរកភាពស្រស់ស្អាតម្តងទៀត។ ក៏ប៉ុន្តែការបំបៅដោះកូនដោយទឹកដោះ គឺជាពេលវេលាដ៏សំខាន់បំផុត ដូច្នេះអ្នកម្តាយត្រូវបានណែនាំឲ្យទទួលទានរបបអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសារធាតុចិញ្ចឹមដើម្បីជំរុញដល់ការលូតលាស់របស់កូនជាទីស្រឡាញ់ឲ្យឆាប់ធំធាត់ និងមានសុខភាពល្អ។
ដូច្នេះក្នុងអំឡុងពេលបំបៅដោះកូន តើអ្នកម៉ាក់អាចសម្រកទម្ងន់បានឬទេ?
ការសម្រកទម្ងន់អំឡុងពេលបំបៅដោះកូនមិនត្រូវបានណែនាំនោះទេ ព្រោះការសម្រកទម្ងន់តម្រូវឲ្យអ្នកម៉ាក់មានការតមអាហារ ដែលបណ្តោលឲ្យទារកទទួលអាហារូបត្ថម្ភមិនបានគ្រប់គ្រាន់។ នៅដំណាក់កាលនេះអ្នកម៉ាក់ប្រហែលជាត្រូវធ្វើញ៉ាំអាហារឲ្យបានច្រើនបន្តិច ដើម្បីផ្គត់ផ្គង់ទឹកដោះសម្រាប់ចិញ្ចឹមកូន។
ដោយហេតុនេះអ្នកម៉ាក់គួរតែអត់ធ្មត់ ហើយរង់ចាំបន្តិចសិនទៅ នៅពេលដែលកូនឈានដល់អាយុដែលអាចផ្តាច់ដោះបាន អ្នកអាចធ្វើការសម្រកទម្ងន់បានហើយ៕