៥ចំណុច គួរបង្រៀនកូនជាទីស្រឡាញ់ឲ្យចេះមុនចូលសាលា

0
1

នៅពេលចូលសាលាមត្តេយ្យដំបូង កុមារខ្លះអាចមានអារម្មណ៍ភ័យខ្លាច ហើយខ្លះទៀតអាចសប្បាយរីករាយនឹងការលេងជាមួយមិត្តថ្មីរបស់ពួកគេ។ ប៉ុន្តែពេលនៅសាលា មិនដូចជាពេលនៅផ្ទះដែលអ្នកអាចមើលថែពួកគេបានគ្រប់ពេលវេលានោះទេ ហេតុនេះមានរឿងមួយចំនួនអ្នកត្រូវបង្រៀនពួកគេឲ្យចេះធ្វើអ្វីដោយខ្លួនឯង សម្រាប់យកទៅប្រើការនៅពេលគ្មានអ្នកនៅក្បែរ។

១.បង្រៀនកូនឲ្យចេះប្រើបង្គន់

ការបង្រៀនកូនឲ្យចេះប្រើបង្គន់ពិតជាមានសារៈសំខាន់ណាស់ ព្រោះក្មេងអាចនឹងនោម ឬបន្ទោរបង់ដាក់ខោ ប្រសិនបើមិនមានអ្នកនាំទៅ ឬមិនចេះប្រើបង្គន់ដោយខ្លួនឯង។

២.បង្រៀនកូនឲ្យចេះលាងដៃ

ពន្យល់កូនឲ្យដឹងពីរបៀបលាងសម្អាតដៃឲ្យបានញឹកញាប់ក្រោយពេលដែលចាប់កាន់វត្ថុផ្សេងៗ បន្ទាប់ចេញពីបង្គន់ ឬមុន និងក្រោយពេលញ៉ាំចំណី។ ព្រោះប្រព័ន្ធភាពស៊ាំក្មេងនៅខ្សោយ បើកង្វះអនាម័យអាចធ្វើឲ្យកូនងាយនឹងធ្លាក់ខ្លួនឈឺបានយ៉ាងងាយ។

៣.បង្រៀនកូនឲ្យចេះញ៉ាំដោយខ្លួនឯង

សូមចាំថា អ្នកមិនអាចតាមទៅបញ្ចុកកូនដល់ក្នុងសាលាបាននោះទេ ហេតុនេះត្រូវបង្រៀនកូនឲ្យចេះញ៉ាំអាហារដោយខ្លួនឯងនៅពេលឃ្លាន។

៤.បង្រៀនកូនឲ្យស្គាល់ឈ្មោះខ្លួនឯង

ចាប់ផ្តើមហៅឈ្មោះពេញរបស់កូន ដើម្បីឲ្យពួកគេស្គាល់ឈ្មោះខ្លួនឯងបានច្បាស់ ព្រោះនៅពេលចូលសាលាអ្នកគ្រូ លោកគ្រូ នឹងហៅឈ្មោះ ហើយកុមារត្រូវតែឆ្លើយផងដែរ។

៥.បង្រៀនឲ្យកូនចេះប្រាប់ពីអារម្មណ៍ដែលកំពុងកើតមាន

ពេលខ្លះកុមារអាចឈឺ ងងុយគេង ឬឃ្លាន ជាដើម។ ដូច្នេះពួកគេអាចប្រាប់បញ្ហាទាំងនេះទៅអ្នកគ្រូ ឬលោកគ្រូ ដោយខ្លួនឯងផងដែរ។

ទាំងអស់នេះ គឺជាចំណេះដឹងមូលដ្ឋាន ដើម្បីបណ្តុះបណ្តោលកូនរបស់អ្នកឲ្យចេះធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង មុនពេលចូលសាលាមត្តេយ្យ។ នៅពេលដែលកូនចេះជំនាញទាំងនេះហើយ អ្នកជាឪពុកម្តាយក៏មិនសូវព្រួយបារម្ភពីបញ្ហាដែរកើតមានចំពោះកូន នៅសាលាទៀតដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here