ហេតុអ្វីក្មេងគេងតិចម៉ោង អាចប្រឈមនឹងជំងឺធាត់?

0
1

ក្មេងគេងតិចនៅពេលយប់អាចបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ឪពុកម្តាយទាំងឡាយ។ ការសិក្សាថ្មីមួយបានបង្ហាញថា ក្មេងដែលគេងតិច ម៉ោងអាចមានទំនោរទៅរកការញ៉ាំច្រើន ដែលបង្កើនឱកាសនៃភាពធាត់របស់កុមារ។

អ្នកស្រាវជ្រាវបានសង្កេតមើលអាកប្បកិរិយារបស់កុមារជាង ១,០០០នាក់ ដែលមានអាយុប្រហែលជា ១៦ខែ អស់រយៈពេល​២១ខែ បានរកឃើញថា កុមារដែលគេងតិចជាង ១០ម៉ោងក្នុងមួយថ្ងៃ ញ៉ាំអាហារ ឬកាឡូរីយ៉ាងតិច ១០ភាគរយ ច្រើនជាងកុមារដែលគេងច្រើនជាង ១៣ម៉ោង។

ការសិក្សានេះត្រូវបានផ្តោចទៅលើកុមារដែលមានអាយុតិចជាង ៣ឆ្នាំ ហើយបានកំណត់ថា ការគេងតិចមានទំនាក់ទំនងទៅនឹងការញ៉ាំច្រើន។

រហូតមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវមិនទាន់រកឃើញមូលហេតុពិតប្រាដកពេញលេញ ដែលបណ្តោលមកពីការផ្លាស់ប្តូរការទទួលទានចំណីអាហារនោះទេ ប៉ុន្តែពួកគេផ្តល់មតិថា អាចបណ្តោលមកពីការរំខានដល់ផលិតអ័រម៉ូនក្នុងរាងកាយ ដោយសារតែសារតែការគេងមិនបានគ្រប់គ្រាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here