ហេតុអ្វី​បាន​ត្រូវយក​ទារក​ទើប នឹង​កើត​ហាលថ្ងៃ?

0
1

បន្ទាប់ពី​ចេញពី​ពេទ្យ​ក្រោយ​សំរាល​គ្រូពេទ្យ​បាន​អោយយោបល់​ត្រូវយក​ទារក​សំ​ដឹ​ល ឬ​អាំង​ថ្ងៃ​យ៉ាងតិច ២ដង គឺ 7-9ព្រឹក និង​បន្ទាប់ពី 4ល្ងាច​នៅក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​អោយបាន 10ថ្ងៃ​ដែរ។ ចាស់ៗពី​ដើម​ក៏បាន​អនុវត្តន៍​បែបនេះ​ជា​យូរយារ​ណាស់​មកហើយ គឺ​ក្នុង​គោលបំណង កាត់បន្ថយ​ភាព​លឿង​របស់​ទារក។

ការចេញ​លឿង​របស់​ទារក​ធម្ម​តាច​ន្លោះ​ពី​អាយុ 2-10ថ្ងៃ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ដូចជា ក្តៅខ្លួន ឬ​ត្រជាក់​ខ្លួន ថយ​បៅ កន្ត្រាក់​ដៃជើង​នោះទេ ផ្ទុយ​មកវិញ​ទារក​អាច​បៅ​ធម្មតា និង​ឡើង​ទំងន់។ ចំពោះ​ទារក​គ្រប់​ខែ​ការចេញ​លឿង​នេះ​មាន​រហូតដល់ 60% ឯ​ទារក​មិន​គ្រប់​ខែ​ច្រើន ជាង90%។ ជាតិ​លឿង​នេះ​កើត​មកពី​ការ​ចាល់​ច្រើន​នូវ​ពួក​បី​លី​រុយ​ប៊ី​ន​ក្នុង​គ្រាប់​ឈាម នៅក្នុង​ស​សៃ​ឈាម ហើយ​ជ្រាបចូល​ក្រោម​ស្បែក​ទារក​ដែល​មិនអាច​ប​ញ្ជេ​ញ​ទាន់​តាម​ថ្លើម​ទៅកាន់​លាមក។ មូលហេតុ​បណ្តាលមកពី ឈាមក្រហម​ទារក​ដែល​ត្រូវ​ជំ​រុះ​ចោល​មាន​ចំនួន​ច្រើន និង​មុខងារ​ថ្លើម​មិនទាន់​ដំណើរ​ការល្អ រួមផ្សំ​នឹង​ពោះវៀន​ដែល​មិនទាន់មាន flore នៅលើ​ពោះវៀន​ដែល​ជំរុញ​អោយ​ស្រូប​ជាតិ​លឿង​ទៅវិញ​ច្រើន។ ការ​ហាល​ថ្ងៃជា​ជំរើស​ល្អ​បំផុត​ដោយ​ក្នុង​ពន្លឺ​ថ្ងៃ​មាន​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ UV ជួយ​អោយ​ប៊ី​លី​រុយ​ប៊ី​ន​ទាំងនោះ​អាច​ចេញ​តាម​ទឹកនោម​បាន និង​កាត​ល​បន្ថយ​ជាតិ​លឿង​របស់​ទារក។

ចំពោះ​ការចេញ​លឿង​មុន 24H  និង​លើសពី 10ថ្ងៃ រួមទាំង​រោគសញ្ញា​ដ៏ទៃទៀត គឺជា​រឿង​អាក្រក់​បំផុត​សំរាប់​ទារក ដែល​ទាមទារ​ការព្យាបាល​ត្រឹមត្រូវ​និង​ទាន់ពេលវេលា។

ផលវិបាក​មួយ​ដែល​តែងតែ​ជួប​ចំពោះ​ការចេញ​លឿង​លើ​ទារក​មិន​គ្រប់​ខែ​គឺ​ការប៉ះពាល់​ខួរក្បាល​ដែល​អោយ​កូន​ទៅជា​ប្រកាច់ និង​មិន​គ្រប់ទឹក ឬ​ពិការ​កាយសម្បទា។ ក្រៅពី​ហាលថ្ងៃ គឺ​គ្រូពេទ្យ​ទារក​មាន​ម៉ាស៊ីន​ពន្លឺ​ដើម្បី​ជួយ ឬ​ត្រូវការ​ធ្វើការ​ផ្លាស់ប្តូរ​ឈាម​ជាបន្ទាន់​ដើម្បី​យកជាតិ​លឿង​ចេញ។

No photo description available.

?គ្លីនិក​កុមារ &ទារក​អង្គ​តា​ម៉ិ​ញ/ឯកទេស​ជំងឺ​កុមារ និង​ទារក

?អាស័យដ្ឋាន៖ ផ្លូវ​វត្ត​អង្គ​តាម៉ិ​ញ សង្កាត់​ចោមចៅ ខ័​ណ្ឌ​ពោ​ធ៍​សែន​ជ័យ (ចន្លោះ​ផ្លូវ2004-វេ​ង​ស្រេង)

?ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart)

?google map: https://goo.gl/maps/srz9oR5MHZRD7btk8

LEAVE A REPLY

Please enter your comment!
Please enter your name here