ហេតុអ្វីកូនង៉ែតចេះតែភើចេញមកវិញ បន្ទាប់ពីបៅឆ្អែត?

0
2

ការបំបៅដោះកូនបានគ្រប់គ្រាន់ត្រូវបានគេចាត់ទុកជាការងារចម្បង ដែលអ្នកម្តាយគ្រប់រូបត្រូវតែធ្វើដើម្បីចម្អែតក្រពះរបស់កូន ក៏ដូចជាជំរុញដល់ការលូតលាស់ផងដែរ។

ក៏ប៉ុន្តែ ហេតុអ្វីបានជាកូនង៉ែតចេះតែភើចេញមកវិញក្រោយពេលបៅដោះឆ្អែត?

ជាធម្មតាកូនមានទំនោរបឺតជញ្ចក់ទឹកដោះលឿនៗដោយសារតែភាពស្រេកឃ្លានតាមសភាវគតិ។ ក្នុងអំឡុងពេលបៅដោះនេះដែរ កូនង៉ែតភាគច្រើនបានស្រូបយកខ្យល់ចូលពោះដោយចៃដន្យ ជាពិសេសប្រសិនបើក្មេងបឺតខ្យល់ពីដបទឹកដោះគោ វាបង្កើនឱកាសខ្យល់ចូលពោះកាន់តែច្រើន។ នេះហើយជាមូលហេតុដែលធ្វើឲ្យកូនង៉ែត មួយចំនួនចេះតេភើចេញមកវិញ ក្រោយពេលបៅឆ្អែត។

មួយវិញទៀត ដោយសារតែរាងកាយរបស់កូនង៉ែតមិនទាន់អភិវឌ្ឍបានពេញលេញ ដូច្នេះសាច់ដុំពោះរបស់ពួកគេប្រហែលជាមិនមានកម្លាំងគ្រប់គ្រាន់ទេ។ ដូច្នេះនៅពេលបឺតជញ្ជក់ដោះក្នុងបរិមាណច្រើន វានឹងធ្វើឲ្យពួកគេបញ្ចេញទឹកដោះមកក្រៅវិញខ្លះ ហើយពេលខ្លះអាចភើចចេញតែម្តង។

ដូច្នេះដើម្បីកាត់បន្ថយបញ្ហាភើក្រោយពេលបំបៅដោះកូន អ្នកម៉ាក់មិនត្រូវបង្ខំឲ្យកូនបៅច្រើនពេកនោះទេ ហើយនៅពេលបៅឆ្អែតក៏កុំទាន់ដាក់កូនឲ្យគេងភ្លាមៗដែរ គឺត្រូវនៅបីទ្រក្បាលឲ្យខ្ពស់ជាងខ្លួន ឬបញ្ឈរកូនមួយស្របក់សិន។ ម្យ៉ាងវិញទៀតអ្នកអាចធ្វើការអង្អែរខ្នងកូនតិចៗ ដើម្បីជួយបញ្ចេញខ្យល់ឲ្យចេញពីពោះមកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here