របៀបបង្កើតទម្លាប់ឲ្យកូនគេងពេលយប់ឲ្យបានច្រើន តាំងពីនៅជាទារក

0
1

វិន័យនៃការគេង​ រួមទាំងការបង្រៀនកូនពីរបៀបគេងទាំងពេលថ្ងៃ ទាំងពេលយប់ គឺសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យទារកមានសុខភាពល្អ ហើយឪពុកម្តាយក៏មានពេលសម្រាកបានច្រើនផងដែរ។

តើគួរបង្រៀនកូនឲ្យគេងពេលយប់យ៉ាងដូចម្តេច?

អ្នកត្រូវដឹងថាទារកមិនទាន់យល់ និងមិនដឹងអ្វីទាំងអស់។ ដោយសារតែការអភិវឌ្ឍកំពុងតែចាប់ផ្តើមដំណើរការឥឈប់ឈរ ហើយតែងតែត្រៀមខ្លួនរៀនសូត្រពីមជ្ឈដ្ឋានផ្សេងៗ និងឪពុកម្តាយ ដូច្នេះហើយការបង្រៀនកូនឲ្យគេងលក់នៅពេលយប់អាចធ្វើបានតាំងពីកូននៅជាទារក។

១.បង្កើតបរិយាកាសគួរឲ្យចង់គេង

បរិយាកាសក្នុងបន្ទប់មិនត្រូវភ្លឺពេកទេ ហើយមានភាពស្ងប់ស្ងាត់បំផុត សូម្បីតែការបំបៅដោះ ឬការផ្លាស់ប្តូរកន្ទប ក៏ត្រូវធ្វើដោយប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យមានការរំខាន។

២.ការប្រាស្រ័យទាក់ទងគ្នាឲ្យបានត្រឹមត្រូវជាមួយកូននៅពេលរាត្រី

ការបង្កើតទម្លាប់នៃការគេងជាមួយកូននៅពេលយប់ ត្រូវបានរំលឹកខ្លួនឯងថា អ្នកមិនត្រូវប្រលែងលេងជាមួយកូននោះទេ។ មិនថាភាពសប្បាយរីករាយ ឬធ្វើឲ្យមានសំលេងគួរឲ្យរំភើបនោះទេ ប៉ុន្តែអ្នកគួរតែប្រើសំលេងបំពេរជំនួសិញ ដើម្បីឲ្យកូនដឹងថាដល់ពេលដែលត្រូវចូលគេងហើយ។

៣.បង្កើតទម្លាប់ដែលបង្ហាញថា ដល់ពេលគេងហើយ

យកកូនរបស់អ្នកទៅងូតទឹក ឬដុសធ្មេញដើម្បីដឹងថា វាដល់ពេលដែលត្រូវរៀបចំខ្លួនមុនពេលចូលគេង។ ជាពិសេសការនិទានរឿង មិនត្រឹមតែជាសញ្ញាបង្ហាញថាដល់ពពេលគេងនោះទេ តែងវាក៏ការលួងលោមអារម្មណ៍ដែលធ្វើឲ្យកូនឆាប់គេងលក់ផងដែរ។

ក្នុងការអប់រំកូន ទាមទារឲ្យមានការបង្កើតទម្លាប់ល្អសម្រាប់កូនតាំងពីនៅតូច ដោយយកចិត្តទុកដាក់ខ្លាំងបំផុត ទើបកូនមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here