គ្រុនក្តៅ គឺជារោគសញ្ញាទូទៅមួយក្នុងចំណោមជំងឺជាច្រើនចំពោះកុមារតូចៗ។ នៅពេលកើតជំងឺគ្រុនក្តៅ ឪពុកម្តាយអាចអនុវត្តវិធីកាត់បន្ថយកម្តៅនៅផ្ទះដោយខ្លួនឯង និងតាមដានសុខភាពមុនពេលបញ្ចូនទៅមន្ទីរពេទ្យ។
សីតុណ្ហភាពធម្មតានៅក្នុងខ្លួនរបស់កុមារ គឺប្រហែលជា ៣៦.៥ទៅ៣៧.៥អង្សាសេ។ នៅពេលសីតុណ្ហភាពក្នុងខ្លួនកុមារឡើងខ្ពស់ជាង ៣៨អង្សាសេ គឺជារោគសញ្ញានៃជំងឺគ្រុនក្តៅហើយ។
ទារកត្រឹម៦ខែចុះមិនសូវមានបញ្ហាឈឺនោះទេ ដោយសារតែពួកគេបៅទឹកដោះម្តាយតែមួយមុខគត់។ ប៉ុន្តែ៦ខែកន្លងផុតទៅ កុមារចាប់ផ្តើមឈឺ ព្រោះត្រូវប៉ះពាល់នឹងបរិយាកាសខាងក្រៅ ខួរក្បាលចាប់ផ្តើមអភិវឌ្ឍ និងការដាក់អាហារតាមមាត់… ដែលធ្វើឲ្យបាក់តេរី វីរុស និងអតិសុខុមប្រាណចូលក្នុងខ្លួនកុមារកាន់តែច្រើន និងបណ្តោលឲ្យគ្រុន។
អ្នកជំនាញមានប្រសាសន៍ថា គោលការណ៍ទូទៅក្នុងការដោះស្រាយជាមួយនឹងស្ថានភាពគ្រុនក្តៅចំពោះកុមារ គឺត្រូវធ្វើដូចខាងក្រោម៖
១.វិធានការទី១ ត្រូវស្គាល់សញ្ញា
ប្រសិនបើកុមារមានអាការក្តៅខ្លួនខ្លាំង ឈប់បៅដោះ ឈប់ញ៉ាំអាហារ មិនព្រមលេង ឬមួម៉ៅច្រើនជាង ២ម៉ៅង ចាំបាច់ត្រូវរកវិធីកាត់បន្ថយកម្តៅភ្លាម។
២.វិធានការទី២ កាត់បន្ថយអាការក្តៅខ្លួនឲ្យបានត្រឹមត្រូវ
ត្រូវចាំថា ទន្ទឹមនឹងការកាត់បន្ថយគ្រុនក្តៅ ឪពុកម្តាយគួរតែគិតពីសុវត្ថិភាពរបស់កូនផងដែរ។ ហេតុនេះកុំប្រើថ្នាំផ្តេសផ្តាស់ បើគ្រូពេទ្យគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ។ មានន័យថា អ្នកត្រូវបញ្ចូនកូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យស្ថានភាពជំងឺ និងទទួលថ្នាំដែលមានកម្រិតត្រឹមត្រូវ។
ក្រៅពីនេះអ្នកជំនាញបានបង្ហាញថា នៅពេលកូនក្តៅខ្លួនខ្លាំងកុំស្លៀកពាក់ឲ្យកូនក្រាស់ៗពេក ហើយត្រូវងូតទឹកឲ្យកូនដើម្បីកាត់បន្ថយកម្តៅ ទោះបីជាអ្នកឃើញកូនមានភាពរងារញ័រញាក់ក៏ដោយ ព្រោះនេះជាប្រតិកម្មធម្មជាតិដែលរាងកាយកំពុងតែប្រយុទ្ធប្រឆាំនឹងពពួកមេរោគ។
នៅពេលកូនក្តៅខ្លួនរហូតដល់ប្រកាច់ តើត្រូវធ្វើដូចម្តេច?
ក្មេងក្រោមអាយុ ៦ឆ្នាំ ប្រសិនបើក្តៅខ្លួនខ្លាំងអាចនាំប៉ះពាល់ដល់សរសៃប្រសាទ ដែលធ្វើឲ្យក្មេងប្រកាច់បាន។ ជាធម្មតាក្មេងប្រកាច់ត្រឹម ៣នាទី ប៉ុន្តែប្រសិនបើការប្រកាច់លើសពី ៥នាទី ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
ម្យ៉ាងវិញទៀត ប្រសិនបើកុមារកំពុងតែប្រកាច់អ្នកត្រូវយកអ្វីដាក់ចូលមាត់ ឬម្រាមដៃដាក់ចូលក្នុងមាត់កុមារនោះទេ។ គឺត្រូវឲ្យកូនគេងចំហៀងដើម្បីឲ្យស្លេសចេញតាមមាត់។ នេះជាទីតាំងដែលងាយស្រួលសម្រាប់កុមារដកដង្ហើម ជៀសផុតពីបញ្ហាស្ទះដង្ហើម៕
https://soha.vn/2-nguyen-tac-cha-me-can-nho-khi-tre-bi-sot-20201222074359764.htm