ឈប់យល់ខុសទៀតទៅ! ជំងឺ៥ប្រភេទនេះកូនក្មេងក៏អាចកើតដូចមនុស្សធំដែរ

0
1

ជំងឺរ៉ាំរ៉ៃមួយចំនួនហាក់ដូចជាត្រូវបានគេមើលឃើញចំពោះតែមនុស្សវ័យកណ្តោល និងមនុស្សចាស់ប៉ុណ្ណោះ។ តែទោះជាយ៉ាងណា កុមារតូចៗក៏អាចកើតមានជំងឺទាំងនោះដូចគ្នាដែរ។

ជំងឺលើសឈាម

ដូចគ្នាទៅនឹងមនុស្សពេញវ័យ ភាពធាត់ក៏អាចបណ្តោលឲ្យមានសម្ពាធឈាមខ្ពស់ចំពោះកុមារដែរ។ ជំងឺលើសឈាមចំពោះកុមារ ច្រើនតែមិនបង្ហាញរោគសញ្ញានោះទេ ដូច្នេះកុមារដែលធាត់គួរតែពិនិត្យសម្ពាធឈាមឲ្យបានទៀងទាត់។ ប្រសិនបើមិនបានព្យាបាលទេសម្ពាធឈាមឡើងខ្ពស់ អាចបណ្តោលឲ្យមានជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ បញ្ហានេះអាចត្រូវបានគ្រប់គ្រងដោយការសម្រកទម្ងន់ដោយធ្វើលំហាត់ប្រាណ និងកាត់បន្ថយការទទួលទានជាតិប្រៃ។

២.ជំងឺទឹកនោមផ្អែមប្រភេទទី២

ជំងឺប្រភេទនេះច្រើនកើតមានលើមនុស្សពេញវ័យ តែបច្ចុប្បន្នកុមារកាន់តែច្រើនក៏មានជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។ ភាពធាត់របស់កុមារ គឺជាមូលហេតុមួយ។ ប៉ុន្តែជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងដោយការញ៉ាំអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណទៀងទាត់។

៣.ខ្លាញ់ក្នុងថ្លើម

ភាពធាត់របស់កុមារ ក៏មានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃជំងឺខ្លាញ់ក្នុងថ្លើមដូចគ្នា។ ជំងឺខ្លាញ់ក្នុងថ្លើម ក៏អាចបណ្តោលមកពីជំងឺរ៉ាំរ៉ៃ ហ្សែន ការប្រើប្រាស់ថ្នាំ និងស្ថានភាពចំណីអាហារ…។ ការរក្សាទម្ងន់ធម្មតាតាមរយៈរបបអាហារ និងការបញ្ចេញសកម្មភាពរាងកាយរាល់ថ្ងៃ អាចការពារខ្លាញ់ក្នុងថ្លើមបាន។

៤.គ្រួសក្នុងតម្រងនោម

មនុស្សជាច្រើនជឿថា ជំងឺគ្រួសក្នុងតម្រងនោមមិនកើតឡើងចំពោះកុមារនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះចំនួនកុមារដែលមានជំងឺគ្រួសក្នុងតម្រងនោមបានកើនឡើងជាលំដាប់។ មូលហេតុអាចបណ្តោលមកពីរបបអាហារមិនត្រឹមត្រូវ ទម្លាប់រស់នៅមិនល្អ និងបំពង់ទឹកនោមមានបញ្ហា។ កុមារផឹកទឹកឲ្យបានច្រើន ជៀសវាងភេសជ្ជៈផ្អែម ភេសជ្ជៈដែលមានជាតិកាបូន ហើយជៀសវាងអាហារប្រៃ។

៥.ជំងឺដាច់សរសៃឈាមខួរក្បាល

ទោះបីជាជំងឺដាច់សរសៃឈាមខួរក្បាលច្រើនតែកើតមានឡើងចំពោះមនុស្សវ័យចំណាស់ក៏ដោយ តែវាក៏អាចកើតមានចំពោះកុមារដែរ។ សញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលចំពោះកុមារ ច្រើនតែមានភាពស្រពិចស្រពិល ងាយច្រឡំជាមួយជំងឺទូទៅដូចជា៖ ប្រកាច់ បាត់បង់ស្មារតីក្នុងពេលខ្លី សកម្មភាពឆ្គាំឆ្គង…៕

LEAVE A REPLY

Please enter your comment!
Please enter your name here