Skip to content

មិនមែនគ្រូពេទ្យចេះតែថាទេ! មកពីមូលហេតុនេះទើបស្ត្រីគួរសម្រាលកូនតាមទ្វារមាស

ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការសម្រាលកូនតាមទ្វារមាស គឺមានសុខភាពល្អជាងវិធីសាស្ត្រដទៃទៀត។ ហេតុផលនៅពីក្រោយរឿងនេះ គឺវាអាចជួយផ្ទេរមីក្រូជីវសាស្ត្រទៅឲ្យទារក។

អ្នកវិទ្យាស្ត្រនិយាយថា ការផ្ទេរនេះប៉ះពាល់ដល់ភាពស៊ាំរបស់ទារកទើបនឹងកើត។ ប្រសិនបើមានការរំខាន ឬអតុល្យភាពអតិសុខុមប្រាណណាមួយក្នុងអំឡុងពេលសម្រាល អាចបង្កបញ្ហាច្រើនដល់សុខភាពទារក។

តើមីក្រូជីវសាស្ត្រ គឺជាអ្វី? តាមពិតមីក្រូជីវសាស្ត្រ ជាពាក្យដែលគេប្រើសំដៅទៅលើអាណានិគមនៃពពួកបាក់តេរី និងអតិសុខុមប្រាណ ដែលផ្ទុកក្នុងរាងកាយរបស់យើង។ ពួកវាត្រូវបានគេសំដៅលើបាក់តេរីល្អៗមួយចំនួន ដែលដំណើរការពីពោះវៀនរបស់យើងគ្រប់គ្នា។

អ្វីដែលយើងស្ទើរតែមិនធ្លាប់ដឹង គឺអតិសុខុមប្រាណតូចៗទាំងនោះមានច្រើន សម្រាប់ជីវិតរស់នៅរបស់យើង។ សុខភាព និងភាពស៊ាំរបស់យើងអាស្រ័យលើពួកវានេះហើយ។ កត្តាដូចជារបបអាហារ ការធ្វើលំហាត់ប្រាណ និងស្ត្រេស ក៏អាចជះឥទ្ធិពលដល់បាក់តេរី និងប៉ះពាល់ដល់ភាពស៊ាំរបស់យើងដែរ។

នេះជាមូលហេតុដែលអ្នកជំនាញផ្នែកសុខភាពបានចាប់ផ្តើមណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយផ្តល់កំណើតតាមទ្វារមាស ប្រសើរជាងវិធីផ្សេងៗទៀត(បើគ្មានករណីលើកលែងទេនោះ)។ កម្រិតអតិសុខុមប្រាណទាំងនោះ អាចកំំណត់ពីសុខភាពរបស់កុមារពេញមួយជីវិត នេះបើយោងតាមការសិក្សា៕