កុំមើលស្រាលឲ្យសោះ! ជំងឺហឺតចំពោះកុមារមានគ្រោះថ្នាក់ជាងអ្វីដែលអ្នកគិតទៅទៀត

0
1

ជំងឺហឺត ជារឿយៗត្រូវបានគេសម្គាល់តាមរយៈដង្ហើម គឺការដកដង្ហើមលឿន ប្រឹងដកដង្ហើមខ្លាំងៗ តឹងណែនក្នុងទ្រូង ពេលខ្លះការដកដង្ហើមអាចលឺសំលេងខ្លាំងៗ ប្រសិនបើសួតមិនអាចស្រូបយកខ្យល់បានទេ អាចបណ្តោលមានជំងឺខ្សោយបេះដូង ឬស្លាប់នៅពេលក្រោយ។

មូលហេតុដែលបណ្តោលឲ្យកុមារកើតជំងឺហឺត មកពីគ្រួសារមានប្រវត្តិកើតជំងឺហឺត ការស្រូបយកធូលីដី លំអងភ្លើង ផ្សែងពុល ការឆ្លងមេរោគផ្លូវដង្ហើម និងការផ្លាស់ប្តូរបរិយាកាសលឿនៗជាដើម។

ប្រសិនបើកូនកើតជំងឺហឺត តើគួរដោះស្រាយយ៉ាងដូចម្តេច?

១.ជៀសវាងឲ្យកូនទៅកន្លែងបំពុលបរិស្ថាន។

២.ឲ្យកូនលេបថ្នាំតាមវេជ្ជបញ្ជា ហើយជៀសវាងការឈប់ប្រើថ្នាំដោយខ្លួនឯង។

៣.កែសម្រួលបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងបរិស្ថានក្នុងផ្ទះឲ្យស្របតាមការណែនាំរបស់វេជ្ជបណ្ឌិត។

៤.ទម្លាប់កូនឲ្យញ៉ាំអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ។

៥.ចំពោះបន្ទប់គេងរបស់កូនត្រូវធ្វើការសម្អាតជាប្រចាំ ដើម្បីកុំឲ្យធូលីដីនៅកកុញនៅជាប់នឹងភួយ ខ្នើយ ឬពូកឲ្យសោះ។

ឪពុកម្តាយជាច្រើនត្រូវចាំថា ជំងឺហឺតមិនមែនជាជំងឺគ្រោះថ្នាក់តូចតាចនោះទេ បើទុកយូរវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន និងថែរក្សាកុមារឲ្យបានត្រឹត្រូវ ប្រសិនបើពួកគេមានជំងឺហឺត៕

LEAVE A REPLY

Please enter your comment!
Please enter your name here