អ្វីដែលប៉ាម៉ាក់ត្រូវចាំនៅពេលសម្អាតសម្លៀកបំពាក់ កុំឲ្យកូនមានបញ្ហាអាឡែកស៊ី

0
1

យើងទាំងអស់គ្នាដឹងហើយថា ក្មេងចូលចិត្តលេងខ្លាំងណាស់ ដែលធ្វើឲ្យសម្លៀកបំពាក់ងាយនឹងប្រឡាក់មិនដូចមនុស្សធំឡើយ។ ប៉ុន្តែនៅពេលសម្អាតសម្លៀកបំពាក់ប៉ាម៉ាក់ទាំងឡាយត្រូវតែមានការប្រុងប្រយ័ត្នបន្តិច ព្រោះស្បែករបស់ក្មេងងាយនឹងប្រតិកម្មជាមួយផលិតផលសម្អាត ហើយប្រព័ន្ធភាពស៊ាំរបស់ពួកគេទៀតសោធនៅទន់ខ្សោយ ដែលងាយប្រឈមនឹងបញ្ហាសុខភាពបាន។

ទាំងនេះ គឺជាហេតុផលសំខាន់ៗមួយចំនួនដែលប៉ាម៉ាក់គួរតែយកចិត្តទុកដាក់នៅពេលសម្អាតសម្លៀកបំពាក់របស់កូន៖

១.ជៀសវាងការឆ្លងរោគ

ប្រសិនអ្នកកំពុងតែសម្អាតក្រណាត់កន្ទប់ ឬសម្លៀកបំពាក់របស់កូន ចាំបាច់ត្រូវសម្អាតយកកាកសំណល់ចេញឲ្យអស់ ហើយត្រូវហាលក្រោមពន្លឺថ្លៃដោយផ្ទាល់ ព្រោះវាពន្លឺព្រះអាទិត្យអាចជួយសម្លាប់មេរោគបាន។ មួយវិញទៀតជៀសវាងប្រើប្រាស់ទឹកក្រអូបផ្សេងៗ ព្រោះវាអាចបង្កឲ្យស្បែកកូនមានបញ្ហាអាឡែកស៊ី។

២.ការពារបញ្ហាអាឡែកស៊ី

ប្រសិនបើកូនរបស់អ្នកត្អូញត្អែពីការរមាស់ជាប្រចាំ ចូលកំណត់សំគាល់ថា ហេតុផលមិនមែនមកពីក្តៅស្អុះនោះទេ។ សម្លៀកបំពាក់ដែលពួកគេស្លៀក ក៏អាចជាបញ្ហាដែរ។

ថ្នាំជ្រលក់ពណ៌ ដែលត្រូវបានប្រើនៅលើសម្លៀកបំពាក់ក៏អាចមានបញ្ហាអាឡែកស៊ីសម្រាប់កុមារខ្លះដែរ។ មួយវិញទៀត ធូលីក៏ជាដើមហេតុដែលធ្វើឲ្យកូនកើតមានបញ្ហាអាឡែកស៊ីដូចគ្នា ហេតុនេះអ្នកគួរធ្វើការសម្អាតសម្លៀកបំពាក់កូនឲ្យស្អាតជានិច្ច។

៣.កុំឲ្យកូនស្លៀកសម្លៀកបំពាក់ដដែល

កុមារតែងចំណាយពេលច្រើនម៉ោងលេងនៅក្រៅផ្ទះ ដែលនាំឲ្យមានការបែកញើសច្រើន។ ប្រសិនបើអ្នកមិនរក្សាសម្លៀកបំពាក់ឲ្យស្អាតនោះទេ ឱកាសបាក់តេរីបង្កើតកូនចៅកើនឡើងកាន់តែច្រើន នៅជុំវិញតំបន់កង្កេះ ខ្នង ភ្លៅ ក្រលៀន និងក្លៀក។ កុំឲ្យកូនស្លៀកសម្លៀកបំពាក់ដដែលៗ ដែលមិនបានសម្អាតឲ្យសោះ។

៤.សម្លៀកបំពាក់ថ្មីត្រូវតែសម្អាតជាមុន

ថ្នាំជ្រលក់សម្លៀកបំពាក់ត្រូវបានគេមើលឃើញថា អាចបង្កឲ្យស្បែករមាស់ ឬប្រតិកម្មអាឡែកស៊ី ជាពិសេសតំបន់ដែលងាយកកិត និងបែកញើសច្រើន។

ការសម្អាតសម្លៀកបំពាក់ថ្មី មុនពេលឲ្យកុមារស្លៀក គឺជារឿងដែលអ្នកត្រូវធ្វើជាចាំបាច់។ ម្យ៉ាងវិញទៀតការវេចខ្ចប់យូរសម្លៀកបំពាក់នឹងមានជាតិសំណើម ដែលជាបរិយាកាសល្អសម្រាប់បាក់តេរីរីកលូតលាស់។ ដូច្នេះ សម្លៀកបំពាក់របស់កូនត្រូវសម្អាតដោយយកចិត្តទុកដាក់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here