តាមហ្វេសបុកផេកផ្លូវការរបស់លោកវេជ្ជ.ហ៊ាង រតនាបានសរសេររៀបរាប់ថា ”ដូចខ្ញុំបានបកស្រាយការពីអត្ថបទមុន ករណីឆ្កែខាំ របួសធំ របួសជ្រៅ របួសច្រើនកន្លែង ខាំចំបរវេណករ*និងមុខ* ករណីទាំងអស់នេះចាក់វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ទេ គឺមិនអាចការពារបានទេ គឺទាល់តែចាក់ Immunoglobulin ថែមទៀត (ចាក់ជុំវិញរបួស និងចាក់ស្មារ)។ ហើយអ្វីដែលអាចការពារបានល្អបំផុត គឺចាក់វ៉ាក់សាំងមុនសត្វខាំ”។