កុំបង្ខំឲ្យកូនធ្វើរឿងមួយនេះ នៅពេលពួកគេឈាមច្រមុះ!

0
1

ធម្មតាការហូរឈាមាមច្រមុះចំពោះកុមារ កើឡើងចំពោះរន្ធច្រមុះតែម្ខាងប៉ុណ្ណោះ តែប្រសិនបើក្នុងករណីធ្ងន់ធ្ងរឈាមអាចច្រាល់ហូរចេញតាមរន្ធច្រមុះម្ខាងទៀត។

នៅពេលដែលឃើញឈាមហូរតាមច្រមុះ ចាស់ៗមួយចំនួនតែងតែណែនាំឲ្យក្មេងងើយក្បាលយឡើងលើ ព្រោះយល់វាវិធីនេះអាចធ្វើឲ្យឈាមឈប់ហូរចេញមកក្រៅបាន។ តើវិធីដែលលឺតៗគ្នានេះត្រឹមត្រូវដែរឬទេ?

អ្នកជំនាញបានព្រមានថា នៅពេលកូនហូរឈាមតាមច្រមុះ អ្នកមិនត្រូវបង្ខំឲ្យកូនងើយក្បាលឡើងលើនោះទេ ព្រោះវាអាចបណ្តោលឲ្យឈាមហូរត្រលប់ចូលក្នុងបំពងវិញ។ ក្នុងស្ថានបែបនេះក្មេងមួយចំនួនអាចឈ្លក់ ឬក៏ក្អួតបាន។ ប៉ុន្តែកុមារដែលមានជំងឺហូរឈាមតាមច្រមុះអាចប្រឈមនឹងជំងឺរលាកសួត ដោយសារតែឈាមអាចបង្កបរិយាកាសអំណោយផលសម្រាប់បាក់តេរីរីកលូតលាស់។

ម្យ៉ាងវិញទៀតការផ្អៀងក្បាលក៏អាចធ្វើឲ្យឈាមហូរចូលបំពង់កដូចគ្នា ហើយកុមារច្បាស់ជាលេបឈាមនោះចូលពោះ។ បន្ទាប់មកកុមារនឹងមានលាមកពណ៌ខ្មៅដូចជាទារទើបនឹងកើតអញ្ចឹម។

ដូច្នេះដើម្បីដោះស្រាយបញ្ហាឈាមហូរតាមច្រមុះ អ្នកត្រូវធ្វើបែបនេះ៖

១.ឲ្យកូនអង្គុយឲ្យត្រង់ខ្លួន ហើយឱនក្បាលចុះបន្តិច។

២.យកម្រាមដៃចុះផ្នែកទន់ៗនៅក្រោមឆ្អឹងក្តោងច្រមុះ ផ្នែកដែរហូរឈាម (បើឈាមហូរទាំងសងខាងចុចសងខាង)។

៣.ធ្វើបែបនេះរយៈពេល ១០ទៅ ១៥នាទី ឈាមនឹងឈប់ហូរ។

ប្រសិនបើកូនរស់អ្នកបន្តហូរឈាមតាមច្រមុះជាញឹកញាប់ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយដែលសមស្រប៕

LEAVE A REPLY

Please enter your comment!
Please enter your name here