ចង់ឲ្យកូនមានសុខភាពល្អ ជៀសពីជំងឺធ្ងន់ធ្ងរមួយចំនួន កំណត់ការញ៉ាំអំបិល

0
1

តាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា កុមារកំពុងតែទទួលទានអំបិលច្រើន ដែលមានន័យថាបរិមាណសូដ្យូមយ៉ាងច្រើនបានចូលទៅក្នុងរាងកាយពួកគេទាំងវ័យក្មេង។ ឥទ្ធិពលនៃអំបិល មានគ្រោះថ្នាក់ដល់សុខភាពមិនអាចប៉ាន់ស្មានបានទេ នៅពេលដែលកុមារធំពេញវ័យ។

ទម្លាប់នៃការទទួលទានអាហារប្រៃពេក រហូតដល់ធំពេញវ័យ នោះអាចប្រឈមនឹងហានិភ័យមួយចំនួនដូចជា នៃជំងឺដាច់សរសៃឈាមខួរក្បាល បញ្ហាត្រងនោម បញ្ហាបេះដូង សម្ពាធឈាមឡើងខ្ពស់ អាចប្រឈមយ៉ាងខ្លាំងក្នុងរយៈពេលវែង។

អ្នកជំនាញបានណែនាំថា ក្មេងៗគួរតែទទួលទានបរិមាណអំបិលជាប្រចាំថ្ងៃត្រឹម ១.០០០ ទៅ ១.៥០០មីលីក្រាម បានហើយ។ ប៉ុន្តែធាតុពិតកុមារភាគច្រើនកំពុងតែប្រើប្រាស់បរិមាណជិតធ្វេដងនៃចំនួនខាងលើនេះ។

ម្យ៉ាងវិញៀតកុមារគួរតែជៀសវាងអាហារកែច្នៃទាំងអស់ ព្រោះវាមានផ្ទុកជាតិសូដ្យូមច្រើន។ យកល្អអ្នកគួរតែទម្លាប់ឲ្យកូនទទួលទានបន្លែផ្លែឈើស្រស់ៗឲ្យបានច្រើនតាំងពីនៅវ័យក្មេង ព្រោះវានឹងជួយឲ្យពួកគេមានសុខភាពល្អ ហើយអាចគ្រប់គ្រងចំណង់អាហារដោយខ្លួនឯងទៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here