ដល់ម៉ោងបាយម្តងៗទោះតាមបញ្ចុកក៏កូនមិនចង់ញ៉ាំមែនទេ? សាកធ្វើបែបនេះកូននឹងញ៉ាំច្រើនឡើវិញ

0
1

ភាគច្រើនកុមារដែលមានអាយុពី ១ទៅ ៥ឆ្នាំ មានបញ្ហាជាមួយនឹងចំណង់អាហារតិច ដោយសារតែពួកគេមានទម្លាប់ជ្រើសអាហារណាដែលពួកគេចូលចិត្តតែប៉ុណ្ណោះ។ ការញ៉ាំអាហារតិច មិនត្រឹមតែធ្វើឲ្យកុមារខ្វះអាហារូបត្តម្ភនោះទេ វាក៏អាចនាំឲ្យមានបញ្ហាសុខភាពទៅថ្ងៃក្រោយផងដែរ។

ប៉ុន្តែដើម្បីដោះស្រាយជាមួយនឹងកូនដែលមិនចង់ញ៉ាំអាហារ គួរធ្វើបែបនេះ៖

១.កាត់បន្ថយមុខម្ហូបដែលមានជាតិស្ករខ្ពស់

អាហារដែលសម្បូរជាតិស្កររួមមាន ទឹកផ្លែឈើ ទឹកដោះគោ អាហារមានជាតិម្សៅខ្ពស់ ហាំប៊ឺហ្គឺ បង្អែម។ល។ អាហារទាំងនេះមិនត្រឹមតែធ្វើឲ្យកូនរបស់អ្នកមិនសូវឃ្លាននោះទេ វាក៏អាចធ្វើឲ្យពួកគេកើតជំងឺធាត់ និងមានសុខភាពទន់ខ្សោយផងដែរ។ សូមព្យាយាមកាត់បន្ថយបន្តិចម្តងៗ មិនយូរទេកុមារនឹងភ្លេចអាហារទាំងនោះ ហើយងាកមកទទួលទានបាយម្ហូបធម្មតាវិញ។

២.ជៀសវាងសកម្មភាពដែលងាយនឹងធ្វើឲ្យកូនភ្លេចបាយភ្លេចទឹក

សកម្មភាពដែលកូនៗរបស់អ្នកនឹងចំណាយពេលច្រើនទៅលើវា គឺការមើលទូរទស្សន៍ លេងទូរស័ព្ទ ឬលេងហ្គេមលើកុំព្យូទ័រជាដើម។ នៅពេលដែលជក់នឹងសកម្មភាពទាំងនេះ ពួកគេលែងនឹកឃើញរកបាយទឹកទៀតហើយ។ ដូច្នេះអ្នកត្រូវព្យាយាមកាត់បន្ថយសកម្មភាពទាំងអស់នេះ ឬកំណត់ពេលវេលាឲ្យពួកគេលេង។

៣.បង្កើតកាលវិភាគអាហារប្រចាំថ្ងៃ

ដើម្បីបង្កើតទម្លាប់សម្រាប់កុមារ សូមព្យាយាមកំណត់ពេលវេលាញ៉ាំអាហារឲ្យបានច្បាស់ និងឲ្យកុមារអង្គុយនៅលើតុអាហារដើម្បីដឹងថា តើពេលណាដែលត្រូវញ៉ាំ ដើម្បីឲ្យកុមាររៀបចាំជីវិត និងរាងកាយបានត្រឹមត្រូវកុំឲ្យឃ្លាន ប៉ុន្តែត្រូវញ៉ាំនៅពេលវេលាមកដល់។

៤.ព្យាយាមធ្វើអាហារថ្មីៗ

កុំអាក់អនចិត្ត ប្រសិនបើកូនរបស់អ្នកបដិសេធមិនបរិភោគអាហារសម្បូរជីវជាតិដែលអ្នកខំចំណាយពេលធ្វើ ព្រោះអាហារដដែលៗកុំថាឡើយកូន សូម្បីតែអ្នកក៏មានភាពធុញទ្រាន់ដែរ។ ដូច្នេះសូមរកនឹកមុខម្ហូបថ្មី ទើបកូនចូលចិត្តព្រោះវាមានរសជាតិប្លែកមាត់។

ប៉ុន្តែក្នុងការគ្រប់គ្រងអាហាររបស់កូន អ្នកត្រូវជ្រើសអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមត្រឹមត្រូវ ទើបកូនមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here