កូនឆាប់ពេញវ័យនៅអាយុតិចពេកមានផលអាក្រក់អ្វីខ្លះ?

0
1

ភាពឆាប់ពេញកំលោះពេញក្រមុំ អាចចាប់ផ្តើមមុនអាយុ ៨ឆ្នាំចំពោះក្មេងស្រី និង ១០ឆ្នាំចំពោះក្មេងប្រុស។ ភាពពេញវ័យនៅអាយុតិចពេក ជាញឹកញាប់បង្ហាញរោគសញ្ញានៃការលូតលាស់យ៉ាងឆាប់រហ័សក្នុងការវិវឌ្ឍកម្ពស់ ៧ទៅ ១៥សង់ទីម៉ែត្រក្នុងមួយឆ្នាំ។

ចំពោះក្មេងច្រើនដែលឆាប់ពេញវ័យ អាចមានក្រពេញទឹកដោះរីកធំខុសធម្មតា ទឹករំអិលទ្វារមាសត្រូវបានបង្កើតឡើង ហើយការមករដូវនឹងមានមុនអាយុ ៨ឆ្នាំ។ រោមលើថ្ងាស់ប្រដាប់បន្តពូជ និងរោមក្លៀកលេចឡើងមុន ឬក្រោយក្រេពេញទឹកដោះរីកធំ។

ចំពោះក្មេងប្រុសនឹងមានសម្លេងបែកធំ ឡើងសាច់ដុំ ឡើងមុន ដុះរោមលើតំបន់ឯកជន ដុះពុកមាត់ពុកចង្ការ ពងស្វាសកើនឡើងជាង ៤មីលីក្រាម លិងរីកធំ វែង ហើងប្រែជាពណ៌ខ្មៅ។

ភាពពេញឆាប់នៅអាយុតិចពេក ប្រសិនបើមិនបានរកឃើញ និងព្យាបាលទាន់ពេលវេលាទេ វានឹងមានផលវិបាកធ្ងន់ធ្ងរ។ នៅពេលពេញវ័យកុមារប្រាដកជាងទាបជាងកម្ពស់ធម្មតា ព្រោះអ័រម៉ូនភេទរំញោចការវិវត្តនៃឆ្អឹង នឹងធ្វើឲ្យចុងឆ្អឹងឈប់លូតលាស់ ហើយកុមារមិនអាចលូតលាស់បានទៀតទេ។

ភាពពេញវ័យឆាប់ពេក ក៏បណ្តោលឲ្យមានវិបត្តិផ្លូវចិត្តផងដែរ។ លើសពីនេះកុមារដែលឆាប់ពេញវ័យ តែងតែចង់ដឹង ចង់ឃើញ និងចង់ធ្វើត្រាប់តាមរឿងរ៉ាវគ្រប់បែបយ៉ាងដែលមនុស្សពេញវ័យបានធ្វើ។ កត្តានេះអាចនាំឲ្យមានផលវិបាកនៃការមានផ្ទៃពោះដែលមិនទាន់ចង់បាន។

ហេតុនេះនៅពេលអ្នកសង្កេតឃើញកូនមានសញ្ញាពេញវ័យឆាប់ពេក គួរតែនាំកូនទៅជួបគ្រូពេទ្យ ដើម្បីទទួលបានដំបូលន្មានជាក់លាក់ កុំឲ្យប៉ះពាល់ដល់ការវិវត្តរាងកាយខ្លាំងពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here