Skip to content

៤ជំហ៊ានសម្រាប់ដោះស្រាយ នៅពេលកូនអ្នកយំ

ទារកយំច្រើនគឺជារឿងធម្មតា ប៉ុន្តែនៅពេលធំឡើងពួកគេនឹងកាត់បន្ថយការយំ ដោយសារតែពួកគេអាចបង្ហាញពីអារម្មណ៍ និងការខកចិត្តបាន។ នៅពេលកូនរបស់អ្នកឈានដល់អាយុចូលរៀន ទម្លាប់នៃការយំស្ទើតែបាត់អស់ទៅហើយ ប៉ុន្តែនៅមានឱកាសខ្លះអាចធ្វើឲ្យកូនរបស់អ្នកយំ។

តើធ្វើដូចម្តេចទើបអាចដោះស្រាយបញ្ហាក្មេងយំបានទៅ? ជាការប្រសើរណាស់ក្មេងយំដោយសារតែយកបានក្តីស្រឡាញ់ ឬអ្នកយល់ចិត្ត។ ដូច្នេះក្នុងនាមជាឪពុកម្តាយ ប្រសិនបើអាចចំណាយពេល និងព្យាយាមស្តាប់ កូនរបស់អ្នកអាចនឹងស្ងប់ចិត្ត។

ក្មេងខ្លះអាចបង្កើតទម្លាប់យំ រាល់ពេលដែលពួកគេត្រូវការការយកចិត្តទុកដាក់ ពីឪពុកម្តាយ។ ដូចនេះ នៅពេលកូនយំអ្នកគួរអនុវត្តប៉ុន្មានជំហ៊ាននេះ៖

ជំហ៊ានទី១

នៅពេលកូនរបស់អ្នកចាប់ផ្តើមយំភ្លាមៗ ត្រូវប្រាដកថាគាត់មិនឈឺចាប់ខាងរាងកាយឡើយ។ ប្រសិនបើការរងរបួស គឺជាមូលហេតុនៃការយំរបស់កូន មានតែគ្រូពេទ្យតែប៉ុណ្ណោះដែលអាចជួយបាន។

ជំហ៊ានទី២

ប្រសិនបើការរងរបួសមិនមែនជាមូលហេតុនៃការយំទេ សូមរកមូលហេតុពិតឲ្យឃើញសិន មុននឹងព្យាយមលួងឲ្យកូនរបស់អ្នកមានអារម្មណ៍ស្ងប់ស្ងាត់។

ជំហ៊ានទី៣

អ្នកអាចនាំកូនចេញមកក្រៅ ដើម្បីទេសភាព ឬអ្វីដែលប្លែកៗ។ ការធ្វើបែបនេះអាចបង្វែរអារម្មណ៍ពួកគេឲ្យរួចផុតពីភាពសោកសៅ និងលែងស្រែកយំទៀតហើយ។

ជំហ៊ានទី៤

ព្យាយាមផ្តល់កម្លាំងចិត្ត និងទទួលស្គាល់អារម្មណ៍របស់កូន ដើម្បីឲ្យពួកគេដឹងថា ទោះមានរឿងអ្វីក៏ដោយនៅមានអ្នកយកចិត្តទុកដាក់ចំពោះពួកគេជានិច្ច៕