Skip to content

 ដឹងនៅប្រុសៗ កុំទុកស្រោមអនាម័យនៅកន្លែងទាំងនេះឲ្យសោះ

ថ្វីបើហោប៉ៅខោ និងកាបូបដៃសុទ្ធតែជាកន្លែងពេញនិយមក្នុងការផ្ទុកស្រោមអនាម័យក៏ពិតមែន ប៉ុន្តែវាមិនមែនជាជំរើសល្អនោះទេ។

លោក Karin O’Sullivan ជាប្រធានក្រុមនៅអង្គការសប្បុរសធម៌សុខភាពផ្លូវភេទ FPA មានប្រសាសន៍ថា ការផ្ទុកស្រោមអនាម័យនៅក្នុងកាបូបដៃ ឬហោប៉ៅខា ងាយនឹងទទួលភាពកកិត កំដៅ និងសំណើម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាព។

នៅពេលស្រោមអនាម័យជួបនឹងកំដៅកាន់តែខ្លាំង ហានិភ័យដាច់រហែកកាន់តែខ្ពស់ ហើយគួបផ្សំជាមួយនឹងការកកិតទៀតនោះ វាកាន់តែផុយស្រួយបំផុត។

ហោប៉ៅខាងក្រោយទទួលរងនូវការកកិតច្រើននៅពេលដើរ ឬអង្គុយ។ ការដាក់ស្រោមអនាម័យក្នុងហោប៉ៅខោ ក៏អាចប្រឈមនឹងការមុតកូនសោដែរ។

មិនត្រឹមតែហោប៉ៅ ឬកាបូប នោះទេដែលជាកន្លែងអាក្រក់សម្រាប់ផ្ទុកស្រោមអនាម័យ សូម្បីតែបន្ទប់ទឹកដែលជាកន្លែងមានសំណើមច្រើន ឬកន្លែងដែលរងពន្លឺព្រះអាទិត្យខ្លាំងក៏ត្រូវជៀសវាងដែរ។

លោក Karin បានបន្តទៀតថា ស្រោមអនាម័យគួរតែត្រូវបានរក្សាទុកនៅកន្លែងដែលមិនអាចត្រូវបានបំផ្លាញដោយសារកំដៅ សំណើម ឬវត្ថុមុតស្រួច។ ស្រោមអនាម័យគួរតែរក្សាទុកនៅលើធ្នើក្បែរគ្រែ ប៉ុន្តែស្រោមអនាម័យក៏អាចដាក់ក្នុងកាបូបបានដែរលុះត្រាមិនដាក់វាក្នុងហោប៉ៅក្រោយដែលរងនូវការគៀបសង្កត់៕