អ្វីដែលឪពុកម្តាយត្រូវធ្វើនៅពេលកូនខឹង

0
1

ការគ្រប់គ្រងកំហឹងរបស់កូនពិតជាមិនងាយស្រួលនោះទេ ព្រោះអ្នកត្រូវមានការអត់ធ្មត់ខ្លាំង។ ការគ្រប់គ្រងស្ថានការណ៍ទាំងមូលដោយសន្តិវិធី អាចចៀសវាងស្ថានភាពអាក្រក់ណាមួយដែលកើតឡើងបាន។ ប៉ុន្តែនៅពេលដែលកូនរបស់អ្នកខឹង អ្វីដែលសំខាន់ត្រូវទប់ចិត្តកុំច្រលោតដាក់កូនឲ្យសោះ។ ចូរព្យាយាមពន្យល់ពីអ្វីមិនល្អសម្រាប់ពួគេ ដើម្បីរំសាយកំហឹងចេញដោយសន្តិភាព។

ទុកឲ្យកូនបង្ហាញអារម្មណ៍ចេញមក

នៅពេលដែលមានអារម្មណ៍ខឹងសម្បារកើតឡើង ហើយអ្នកមិនត្រូវបានគេអនុញ្ញាតឲ្យបង្ហាញពីទុក្ខព្រួយទាំងនោះចេញមក តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? ភាពតានតឹង សម្ពាធផ្លូវអារម្មណ៍ច្បាស់ជាកើតមានកាន់តែខ្លាំង នោះហើយជាអារម្មណ៍កូនរបស់អ្នក។ ដូច្នេះជំហានដំបូងរបស់អ្នកជាឪពុកម្តាយ គឺត្រូវអនុញ្ញាតឲ្យកូនបង្ហាញពីអារម្មណ៍របស់ពួកគេប្រាប់អ្នកឲ្យអស់។

ព្យាយាមស្តាប់

កុំរំខាន ឬព្យាយាមវិនិច្ឆ័យនៅពេលកូនរបស់អ្នកកំពុងព្យាយាមនិយាយ។ ជាការពិតណាស់ វាត្រូវការការអត់ធ្មត់ច្រើន គឺជាការងារចាំបាច់សម្រាប់ឪពុកម្តាយទាំងអស់។

ការយល់ចិត្ត

ការយល់ចិត្ត គឺជាជំហ៊ានដំបូងដែលឆ្ពោះទៅរកសេចក្តីមេត្តា។ អ្នកមិនអាចជួយកូនរបស់អ្នកដោយមិនបានចែករំលែងការឈឺចាប់ និងការស្រែកថ្ងូរដែលពួកគេកំពុងឆ្លងកាត់នោះទេ។ ដូច្នេះសូមផ្តល់ការយល់ចិត្តដល់កូនជានិច្ច។

ព្យាយាមពន្យល់

នៅពេលដែលកំហឹងរបស់កូនត្រូវបានបញ្ចប់ អ្នកត្រូវពន្យល់ដល់កូនអំពីអ្វីដែលខុស និងអ្វីដែលត្រូវបានកែតម្រូវ ប្រសិនបើមានឱកាសជាលើកទី២។ តែអ្នកត្រូវតែចេះសង្កេតមើល ប្រសិនបើកូនរបស់អ្នកត្រៀមខ្លួនក្នុងការស្តាប់រួចរាល់ហើយ សឹមពន្យល់ដោយភាពអត់ធ្មត់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here