អ្នកម្តាយគ្រប់រូបច្បាស់ជាដឹងថា វាពិតជាលំបាកណាស់ក្នុងការធ្វើឲ្យកូនញ៉ាំអាហារដែលមានសុខភាពល្អ។ ព្រោះក្មេងៗភាគច្រើនចូលចិត្តញ៉ាំអាហារដែលមានជាតិផ្អែម ដូចជាស្ករគ្រាប់ សូកូឡា ការរ៉េម និងភេសជ្ជៈសប្បនិម្មិតជាដើម។ នេះហើយជាមូលហេតុសំខាន់មួយដែលនាំឲ្យកូនរបស់អ្នកខ្វះអាហារូបត្ថម្ភសម្រាប់ជំរុញដល់ការលូតលាស់។
ទោះជាយ៉ាងណាមានភេសជ្ជៈធម្មជាតិមួយចំនួនអាចជួយឲ្យកូនរបស់អ្នកមានសុខភាពល្អ ហើយពួកគេអាចចូលចិត្តថែមទៀត។ ខាងក្រោមនេះ គឺជាភេសជ្ជៈ ៥ប្រភេទដែលល្អសម្រាប់សុខភាពក្មេង៖
ទឹកដោះគោ
ប្រសិនបើអ្នកចង់បានភេសជ្ជៈដែលមានសុខភាពល្អសម្រាប់កុមារ ហើយផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទឹកដោះគោ គឺជាជម្រើសដ៏ល្អបំផុត។ ការទទួលទានទឹកដោះគោ មួយកែវរាល់ថ្ងៃ អាចធ្វើឲ្យឆ្អឹងកុមាររឹងមាំ ដោយសារតែវាសម្បូរទៅដោយជាតិកាល់ស្យូម។ ក្រុមគ្រូពេទ្យបានណែនាំឲ្យកុមារទទួលទានទឹកដោះគោគ្មានខ្លាញ់បន្ទាប់ពីអាយុ ២ឆ្នាំ។
ទឹកដូង
អ្នកប្រហែលជាគិតថា មានតែភេសជ្ជៈដែលមានលក់នៅលើទីផ្សាទេដែលជួយផ្តល់កម្លាំងដល់កូនបាន។ តែតាមពិតវាមិនសមស្របសម្រាប់សុខភាពក្មេងឡើយ គឺទឹកដូង ទៅវិញទេទើបជាជម្រើសដ៏ល្អ។ ទឹកដូង គឺជាប្រភពដ៏សម្បូរនៃអេឡិចត្រូលីត ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយផ្តល់ថាមពល និងជួយឲ្យក្មេងមានសុខភាពល្អ។
ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈមួយក្នុងចំណោមបញ្ជីភេសជ្ជៈដែលល្អសម្រាប់សុខភាពក្មេង ព្រោះវាអាចជួយលាងសម្អាតរាងកាយ និងជាតិពុលទាំងអស់។ សូមផ្តល់ទឹកក្រូចឆ្មារដល់កូនជារៀងរាល់ព្រឹក។
តែសូមប្រយ័ត្ននៅពេលធ្វើទឹកក្រូចឆ្មារ សម្រាប់កូនមិនត្រូវបន្ថែមស្ករឡើយព្រោះជាតិស្ករអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ហេតុនេះសូមច្របាច់ក្រូចមួយចំណិតទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ឲ្យកូនទទួលបានហើយ៕