ជំងឺមួយក្នុងចំណោមជំងឺជាច្រើនដែលគ្រប់គ្នាតែងតែព្រួយបារម្ភចំពោះស្ត្រីមានផ្ទៃពោះ គឺផ្តាសាយ។ ទោះវាជាជំងឺទូទៅសម្រាប់មនុស្សគ្រប់គ្នាក៏ពិតមែន ប៉ុន្តែបើកើតឡើងចំពោះស្ត្រីមានផ្ទៃពោះវិញ គឺមិនធម្មតានោះទេ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ប៉ុន្តែកុំបារម្ភអី ក្រៅពីទទួលទានថ្នាំតាមវេជ្ជបញ្ជារ នៅមានឱសថបុរាណ២មុខទៀតអាចគ្រប់គ្រងជំងឺផ្តាសាយរបស់ស្ត្រីមានផ្ទៃពោះបាន ហើយគ្មានផលប៉ះពាល់ឡើយ។
១.ទឹកខ្ញី
លក្ខខណៈសម្បត្តិនៃទឹកខ្ញី អាចជួយកាត់បន្ថយរោគសញ្ញាផ្តាសាយ ដែលបណ្តោលមកពីការផ្លាស់ប្តូរអាសធាតុញឹកញាប់។ ចាប់ផ្តើមយកខ្ញីទៅដាំទឹកឲ្យពុះ ហើយអាចបន្ថែមទឹកឃ្មុំ និងក្រូចឆ្មារចូលបន្តិច ដើម្បីបង្កើនរសជាតិ។
ការទទួលទានទឹកខ្ញីជាប្រចាំអាចជួយសម្អាតស្លេសនៅក្នុងច្រមុះ ធ្វើឲ្យអ្នកម្តាយដកដង្ហើមបានស្រួល។ មិនតែប៉ុណ្ណោះអ្នកក៏អាចយកទឹកខ្ញី ទៅជូតលើខ្លួន ឬងូត ក៏អាចជួយបន្ធូរបន្ថយអាការផ្តាសាយបានដែរ។
២.ខ្ទឹមស
គ្រឿងទេសប្រចាំផ្ទះបាយមួយប្រភេទនេះ មានប្រសិទ្ធភាពកម្ចាត់រោគសញ្ញានៃជំងឺផ្តាសាយបាន ហើយអាចជួយបញ្ចុះកូលេស្តេរ៉ុលផងដែរ។ អ្នកគ្រាន់តែហាន់មើមខ្ទឹមសមួយកំពឹសឲ្យម៉ត់ រួចដាក់ចូលទៅក្នុងពែងមួយ។ ចាក់ទឹកក្តៅចូល រួចគ្របទុកចោលរយៈពេល ៥នាទី ហើយបន្ថែមទឹកឃ្មុំចូលបន្តិចបង្កើនរសជាតិ។ ញ៉ាំវាជាប្រចាំ ស្ត្រីមានផ្ទៃពោះនឹងឆាប់ជាសះស្បើយពីជំងឺផ្តាសាយបានយ៉ាងងាយ។
ចំពោះស្ត្រីមានផ្ទៃពោះដែលនៅឆ្ងាយពីមន្ទីរពេទ្យ ឬមិនចង់ប្រើថ្នាំ អាចសាកល្បងវិញធម្មជាតិនេះបាន៕