ការពិត៦ចំណុច បើដឹងហើយឪពុកម្តាយគួរឈប់ជក់បារីក្បែរកូនទៀតទៅ

0
1

អ្នកជក់បារីមិនសូវយកចិត្តទុកដាក់ចំពោះមនុស្សនៅក្បែរខ្លួនឡើយ ប៉ុន្តែអ្នកត្រូវដឹងពីគ្រោះថ្នាក់នៃផ្សែងបារី។ តាមការស្ទង់មតិថ្មីៗនេះបានអះអាងថា មនុស្សមិនជក់បារីច្រើនជាង ១.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែពួកគេបានស្រូបយកផ្សែងបារីចេញពីបរិយាកាសជុំវិញខ្លួន។

សព្វថ្ងៃនេះអ្វីដែលគួរឲ្យសោកស្តាយបំផុតគឺ ឪពុកម្តាយជាច្រើនបានជក់បារីនៅក្បែរកូន ទោះបីដឹងច្បាស់ថា វាអាចប៉ះពាល់ដល់សុខភាពកូនៗ របស់ពួកគេ។

នៅពេលដែលកុមារត្រូវបានប៉ះពាល់នឹងផ្សែងបារី ពួកគេនឹងមានបញ្ហាសុខភាពជាច្រើនក្នុងរយៈពេលវែង។ នោះហើយជាមូលហេតុដែលឪពុកម្តាយគ្រប់រូបត្រូវដឹងអំពីផលប៉ះពាល់នៃការជក់បារីលើកូន។

ការពិតទី១៖ អ្នកត្រូវដឹងថា ការជក់បារីនៅជិតទារកតូចៗ អាចបង្កើនហានិភ័យនៃការស្លាប់ភ្លាមៗ។

ការពិតទី២៖ ការជក់បារីក៏អាចបណ្តោលឲ្យរលាកសួត និងរលាកទងសួតចំពោះកុមារដែរ។

ការពិតទី៣៖ អ្នកជំនាញផ្នែកសុខភាពនិយាយថា ការលូតលាស់សួតអាចថយចុះប្រសិនបើឪពុកម្តាយជក់បារីនៅក្បែរកូន។

ការពិតទី៤៖ ហានិភ័យនៃការឆ្លងមេរោគក្នុងត្រចៀកចំពោះកុមារអាចកើតឡើង ប្រសិនបើឪពុកម្តាយជក់បារីក្នុងផ្ទះ។

ការពិតទី៥៖ កុមារអាចក្អកខ្លាំង ឬមានបញ្ហាដង្ហើមនៅពេលឪពុកម្តាយជក់បារីក្បែរពួកគេ។

ការពិតទី៦៖ កុមារអាចក្លាយជាអ្នកជក់បារី នៅពេលពួកគេធំពេញវ័យ ប្រសិនបើពួកគេឃើញឪពុកម្តាយជក់បារីគ្រប់ពេលនៅចពោះមុខពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here