ផ្លែឈើ៣មុខ ទារកទើបនឹងរៀនញ៉ាំអាហាររឹងដំបូងត្រូវការខ្វះមិនបាន

0
1

បន្ទាប់ពីអាយុ៧ខែ ទារកអាចទទួលទានអាហារឹងបានខ្លះៗហើយ ដើម្បីការលូតលាស់ និងការអភិវឌ្ឍបានត្រឹមត្រូវ។ ប៉ុន្តែឪពុកម្តាយជាច្រើនមិនបានដឹងអ្វីដែលត្រូវរួមបញ្ចូលនៅក្នុងរបបអាហាររបស់ទារកឡើយ។ ជាការពិតណាស់ ក្រៅពីទឹកដោះ ទារកត្រូវការអាហារបំប៉នបន្ថែមមួយចំនួនដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផងដែរ។

នៅពេលទារកមានអាយុ៧ខែ ផ្លែឈើធម្មជាតិសុទ្ធ គឺជាអាហាររឹងដំបូងគេ ដែលទារកត្រូវការជាចាំបាច់ ជាពិសេសផ្លែឈើ៣ប្រភេទនេះ។

ផ្លែប៉ោម

ការផ្តល់ផ្លែប៉ោមដល់កូនបានទៀងទាត់ នឹងធ្វើឲ្យពួកគេមានសុខភាពល្អ។ ដំបូងអ្នកត្រូវយកផ្លែប៉ោមលាងទឹកឲ្យស្អាត ហើយចិតសំបកចេញ។ អ្វីដែលកាន់តែប្រសើរនោះ អ្នកអាចពុះផ្លែប៉ោមជាចំណិតៗ រួចយកទៅស្ងោរ។ បន្ទាប់មកទៀតត្រូវយកវាទៅកិនឲ្យម៉ត់ ដោយបន្ថែមទឹកស្អាត ឬទឹកដោះគោចូលបន្តិច ដើម្បីបង្កើនរសជាតិ។

ចេក

ចេក គឺជាផ្លែឈើដ៏ល្អបំផុត សម្រាប់ទារកដែលមានអាយុ ៧ខែ ព្រោះវាសម្បូរទៅដោយប៉ូតាស្យូម ជាពិសេសសម្រាប់ទារកដែលផ្តាស់ដោះដំបូងតែម្តង។ អ្នកអាចកិនចេកឲ្យម៉ត់ រួចបន្ថែមទឹកស្អាត ឬទឹកដោះបន្តិច ដើម្បីធ្វើឲ្យវាមានរសជាតិគួរឲ្យចង់ទទួលទាន។

ផ្លែបឺរ

ផ្លែឈើធម្មជាតិមួយនេះសម្បូរទៅដោយអូមេហ្គា៣ ដែលអាចជួយជំរុញដល់មុខងារខួរក្បាល សម្រាប់ទារកនៅអាយុ៧ខែ។ ផ្លែឈើមួយនេះមិនត្រូវការចម្អិននោះទេ គ្រាន់តែអ្នកចិតយកសាច់វា ហើយកិនឲ្យម៉ត់ដោយបន្ថែមទឹកស្អាត ឬទឹកដោះបន្តិចជាការស្រេច។

នៅពេលដែលទារកឈានដល់វ័យ៧ខែ អ្នកអាចរកផ្លែឈើទាំងបីមុខនេះ ផ្តល់ឲ្យកូនញ៉ាំរាល់ថ្ងៃ នោះពួកគេនឹងមានការលូតលាស់បានល្អ ហើយសុខភាពរឹងមាំថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here