មូលហេតុធំដែលបង្កឲ្យកុមារមានបញ្ហាអាឡែកស៊ី គឺមកពីប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយ ងាយប្រតិកម្មទៅនឹងមាតិកាប្រូតេអ៊ីននៅក្នុងស៊ុតខ្លាំងបំផុត។
នៅពេលប្រព័ន្ធភាពស៊ាំមិនអាចទ្រាំទ្រនឹងមាតិកាប្រូតេអ៊ីរបស់ស៊ុតបាន វានឹងបញ្ចេញសារធាតុគីមីមួយចំនួន ដែលបណ្តោលឲ្យមានរោគសញ្ញាប្រតិកម្មអាឡែកស៊ីកើតឡើង។
ប្រភេទនេះជំងឺនេះត្រូវបានគេសង្កេតឃើញកើតមានតិចតួចចំពោះកុមារ ប៉ុន្តែឪពុកម្តាយត្រូវប្រយ័ត្នព្រោះក្នុងករណីខ្លះប្រតិកម្មអាឡែកស៊ីអាចគំរាមកំហែងដល់អាយុជីវិត។
រោគសញ្ញានៃប្រតិកម្មអាឡែកស៊ីដោយសារស៊ុត រួមមាន៖
១.បញ្ហាស្បែក
មានបញ្ហាស្បែកមួយចំនួនដូចជា ស្បែកន្ទួលក្រហម ហើម និងហូរទឹករងៃភ្លាមៗបន្ទាប់ពីកុមារទទួលទានស៊ុត។
២.បញ្ហារំលាយអាហារ
បញ្ហារំលាយអាហារមួយចំនួនដូចជា រាគរូស ឈឺពោះ និងក្អួត ក៏ជារោគសញ្ញានៃប្រតិកម្មអាឡែកស៊ីចំពោះកុមារដែរ។
៣.បញ្ហាផ្លូវដង្ហើម
ការហៀរសំបោរ និងពិបាកដកដង្ហើម ក៏អាចកើតមានឡើងដោយសារតែប្រតិកម្មអាឡែកស៊ីនេះដែរ។ រោគសញ្ញានេះអាចប្រហែលជាមានគ្រោះថ្នាក់ ព្រោះបញ្ហាដង្ហើមអាចបណ្តោលឲ្យប៉ះពាល់ដល់អាយុជីវិត។
៤.បញ្ហាទាក់ទងនឹងបេះដូង
បញ្ហាអាឡែកស៊ីខ្លះ អាចបណ្តោលឲ្យក្មេងមានចង្វាក់បេះដូងលោតលឿន និងដើរយឺត។ នៅពេលចង្វាក់បេះដូងលោតយឺតត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលការព្យាបាលភ្លាម។ សព្វថ្ងៃនេះស៊ុតត្រូវបានប្រើក្នុងមុខម្ហូបប្រចាំថ្ងៃជាច្រើន រហូតដល់ធ្វើជានំទៀតផង។ ដូច្នេះក្នុងការជ្រើសអាហារឲ្យកូន ត្រូវមានការប្រុងប្រយ័ត្ន បើកូនមានប្រតិកម្មជាមួយស៊ុត សូមកុំជ្រើសផលិតផលធ្វើពីស៊ុតឲ្យកូនញ៉ាំឲ្យសោះ៕