Skip to content

ប្រយ័ត្នអាហារទាំងនេះ វាបង្កប់ជាតិកាហ្វេអ៊ីនដែលបង្កគ្រោះថ្នាក់ដល់កូន

ប្រសិនបើអ្នកដឹងថា ជាតិកាហ្វេអ៊ីនអាចបង្កគ្រោះថ្នាក់ដល់សុខភាព គឺត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យកូនញៀននឹងវា។ ដោយសារតែជាតិកាហ្វេអ៊ីនអាចធ្វើឲ្យក្មេងមានបញ្ហារំលាយអាហារ គេងមិនលក់ ឈឺក្បាល និងប៉ះពាល់ដល់សុខភាពជាច្រើនទៀត។

តើអ្នកដឹងទេថា ជាតិកាហ្វេអ៊ីនមានវត្តមាននៅក្នុងអាហារបែបណាខ្លះ? ខាងក្រោមនេះគឺជាបញ្ជីនៃអាហារ ឬភេសជ្ជៈមួយចំនួនដែលមានផ្ទុកជាតិកាហ្វេអ៊ីន។

ទឹកក្រូចសូដា

តាមការស្រាវជ្រាវបានអះអាងថា មាតិកាជាតិកាហ្វេអ៊ីននៅក្នុងទឹកក្រូចសូដា អាចបណ្តោលឲ្យឈឺក្បាល មានបញ្ហាប្រព័ន្ធប្រសាទ និងឡើងសម្ពាធឈាម ចំពោះកុមារ។

សូកូឡា

ភាគច្រើនយើងមិនដឹងថា សូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីននោះទេ ហើយអ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺកុមារចូលចិត្តសូកូឡា។ ដូច្នេះសូមព្យាយាមទប់ស្តាត់ការញ៉ាំរបស់កូនឲ្យបាន។

ការរ៉េម

រសជាតិខ្លះនៃការរ៉េម មានផ្ទុកជាតិកាហ្វេអ៊ីន ហេតុនេះសូមប្រុងប្រយ័ត្នមុននឹងទិញការ៉េមសម្រាប់កូន។

សូកូឡាក្តៅ (Hot Chocolate)

ប្រសិនបើកូនៗរបស់អ្នកចូលចិត្តសូកូឡាក្តៅ ក៏ជាហេតុផលដែលគួរឲ្យព្រួយបារម្ភដែរ ព្រោះវាមានផ្ទុកជាតិកាហ្វេអ៊ីន។ យកល្អសូមព្យាយាមលុបបំបាត់សូកូឡាក្តៅចេញពីរបបអាហាររបស់កូន ទើបជារឿងប្រសើរ៕