កូនកើតមកមិនគ្រប់គីឡូ តើអាចមានគ្រោះថ្នាក់ឬទេ?

0
1

ឪពុកម្តាយជាច្រើនតែងតែព្រួយបារម្ភ ប្រសិនបើកូនរបស់ពួកគេកើតមកមានទម្ងន់តិចជាង ២,៥គីឡូក្រាម ដែលកម្រិតទម្ងន់ជាមធ្យមគឺគិតចាប់ពី ២,៥គីឡូក្រាម ទៅ ៤គីឡូក្រាម។

មូលហេតុដែលបណ្តោលឲ្យកូនកើតមកមិនគ្រប់គីឡូ គឺស្បូនរបស់អ្នកម្តាយមានភាពទន់ខ្សោយ អ្នកម្តាយមានអាយុច្រើនពេក ការពពោះកូនភ្លោះ និងការបង្ករោគអំឡុងពេលមានផ្ទៃពោះជាដើម។

តើទារកកើតមកមិនគ្រប់គីឡូអាចមានគ្រោះថ្នាក់ទេ?

ប្រសិនបើអ្នកដឹងថាកូនក្នុងផ្ទៃមិនគ្រប់គីឡូ សូមទៅពិគ្រោះជាមួយគ្រពេទ្យរោគស្ត្រី និងអ្នកជំនាញផ្នែកកុមារ ដើម្បីការពារបញ្ហាទុកជាមុន។ ព្រោះទារកដែលមិនគ្រប់គីឡូតាំងពីកំណើតអាចមានបញ្ហាថយកម្តៅ និងបញ្ហាផ្លូវដង្ហើម ដែលតម្រូវឲ្យមានការអន្តរាគមន៍ពីគ្រូពេទ្យភ្លាមៗនៅពេលសម្រាល។

ក្នុងករណីដែលទារកតូចពេក មិនអាចទ្រាំទ្រនឹងសីតុណ្ហភាពខាងក្រៅបានទេ ព្រោះពួកគេមានជាតិខ្លាញ់នៅក្រោមស្បែកក៏ទាបពេក។ ដូច្នេះ ទារកមិនអាចសម្របខ្លួនទៅនឹងបរិស្ថានខាងក្រៅបានទេ មានតែដាក់ក្នុងកែវរក្សាស្ថេរភាពសីតុណ្ហភាពរាងកាយ។ ប៉ុន្តែប្រសិនបើទារកមិនតូចពេក អាចមានសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយបាន ដោយមិនចាំបាច់ត្រូវការជំនួយឡើយ។

រឿងគួរឲ្យខ្លាចមួយទៀត អំពីស្ថានភាពទម្ងន់មិនគ្រប់ គឺទារកនឹងមានបញ្ហាជាតិស្ករក្នុងឈាមទាបជាងធម្មតា។ ដោយសារតែមិនសូវមានអាហារនៅក្នុងខ្លួនបណ្តោលឲ្យកំហាប់ឈាមត្រូវប្រមូលផ្តុំ ហើយទារកខ្លះខ្វះអុកស៊ីសែន ដែលត្រូវចាំរហូតដល់ការផលិតកោសិកាឈាមបានច្រើន។

តើត្រូវថែទាំងទារកមិនគ្រប់គីឡូដូចម្តេច?

ចាប់ផ្តើមផ្តល់ទឹកដោះឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញសេចក្តីត្រូវការរបស់រាងកាយចំពោះទារក។ មិនតែប៉ុណ្ណោះត្រូវផ្តោតទៅលើការបង្កើតភាពកក់ក្តៅ ដោយទិញសម្លៀកបំពាក់ និងភួយក្រាស់ៗ សម្រាប់ទារករហូតដល់មានទម្ងន់ធម្មតា គឺអាយុប្រហែលជា ៦ខែ។

គ្មានអ្នកណាចង់ឲ្យកូនកើតមកគីឡូមិនគ្រប់នោះទេ ព្រោះវាមានផលប៉ះពាល់ និងគ្រោះថ្នាក់អាចកើតមានធ្ងន់ធ្ងរជាងអ្វីដែលអ្នកបានគិតទៅទៀត។ ដូច្នេះត្រូវថែទាំងសុខភាពក្នុងពេលពពោះឲ្យបានល្អ ហើយត្រូវទៅជួបគ្រូពេទ្យឲ្យទៀងទាត់ ដើម្បីការពារហានិភ័យផ្សេងៗដែលកើតមានចំពោះទារក រួមទាំងគីឡូមិនគ្រប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here