នៅពេលដែលកូនក្នុងផ្ទៃចេញមកឃើញពន្លឺថ្ងៃមុនពេលកំណត់ គេហៅថា កើតមិនគ្រប់ខែ ហើយភាគច្រើនវាកើតឡើងមុនសប្តាហ៍ទី ៣៧។ នេះបណ្តោលមកពីកត្តាមួយចំនួន ដូចជា ការជក់បារី ផឹកស្រា ប្រឹងធ្វើការហួសប្រមាណ ការលេបថ្នាំគ្មានវេជ្ជបញ្ជារ អ្នកម៉ាក់មានប្រវត្តបង្កើតកូនមិនគ្រប់ខែ ឬទងសុកមានបញ្ហាជាដើម។
ទោះជាយ៉ាងណាប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងប៉ុន្មាននេះ បញ្ជាក់ថា កូនក្នុងផ្ទៃដល់ពេលចាប់កំណើតហើយ ទោះមិនទាន់គ្រប់ខែក៏ដោយ។
១.នៅសុខឈឺពោះដោយគ្មានមូលហេតុ
២.មានការហូរឈាមមួយរយៈពេលខ្លីមានពណ៌ត្នោត
៣.មានអាការរមួលនៅផ្នែកខាងក្រោមនៃពោះ ក្រលៀន និងជើងផ្នែកខាងមុខ
៤.មានអារម្មណ៍ឈឺចាប់ខ្នង ផ្នែកខាងក្រោម
៥.ស្បូនចាប់ផ្តើមកន្ត្រាក់ និងរឹតបន្តឹងគ្រប់ពេល
៦.មាត់ស្បូនរីកធំប្រហែលជា ៨០ភាគរយ ឬមើលទៅស្តើងជាងមុន
៧.បែកធ្លាយ ឬហូរទឹកភ្លោះ
សញ្ញាទាំងនេះបញ្ជាក់ថា កូនរបស់អ្នកត្រូវកើតមុនពេលកំណត់ហើយ ដូច្នេះត្រូវប្រញាប់ទៅមណ្ឌល់សុខភាពជាបន្ទាន់៕