ការថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយថ្មោងថ្មី ព្រោះវាតំណាងឲ្យសុវត្ថិភាពទាំងម្តាយ និងទារកមិនទាន់កើត។ ហេតុនេះអ្នកម្តាយគួរតែស្វែងយល់ឲ្យបានច្បាស់ ពីអ្វីដែលមិនគួរធ្វើ និងគួរធ្វើអំឡុងពេលមានផ្ទៃពោះ។
១.ជ្រើសអាហារដែលមានផាសុខភាព
ភាពខុសគ្នាជាមួយនឹងតម្លៃពេញលេញរាល់អាហារបំប៉នសំខាន់ៗ អ្នកម្តាយមិនអាចជ្រើសរើសតែអាហារដែលនាងចូលចិត្តរហូតនោះទេ។ ប៉ុន្តែជ្រើសអាហារដែលមានអត្ថប្រយោជន៍ដល់ទារកក្នុងផ្ទៃផងដែរ។ ត្រូវរកមើលអាហារណាដែលមានផ្ទុកសារធាតុចិញ្ចឹមសម្រាប់មនុស្សតូចនៅក្នុងពោះ។ ដើម្បីអាចលូតលាស់បានរឹងមាំ ប្រសិនបើអ្នកមិនចូលចិត្តញ៉ាំបន្លែ ក៏ត្រូវអាចព្យាយាមសម្របខ្លួនទៅនឹងការញ៉ាំបន្លែឲ្យបានច្រើនដែរ។
២.ហាមជក់បារី និងនៅឲ្យឆ្ងាយពីកន្លែងអ្នកជក់បារី
ប្រសិនបើស្វាមីរបស់អ្នកជក់បារី គួរតែណែនាំឲ្យគាត់ឈប់ ព្រោះវាអាចមានហានិភ័យខ្លាំងណាស់សម្រាប់ទារកមិនទាន់កើត។ សូម្បីតែទីកន្លែងដែលមានមនុស្សជក់បារី ក៏អ្នកមិនត្រូវទៅក្បែរដែរ។
៣.បោះបង់គ្រឿងស្រវឹងទាំងស្រុង
ជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹងត្រូវបានហាមឃាត់ក្នុងពេលមានផ្ទៃពោះ ដោយសារតែវាអាចធ្វើឲ្យទារកក្នុងផ្ទៃប្រឈមនឹងបញ្ហាសុខភាពជាច្រើន។ ប្រសិនបើអ្នកស្រឡាញ់ខ្លួនឯង និងកូន ត្រូវលះបង់ឲ្យបាន។
៤.កុំញ៉ាំអាហារឆៅគ្រប់ប្រភេទ
មិនថាអាហារឆៅប្រភេទណានោះទេ សុទ្ធតែមិនមានសុវត្ថិភាពសម្រាប់ស្ត្រីកំពុងតែមានផ្ទៃពោះឡើយ ព្រោះវាអាចបណ្តោលឲ្យឆ្លងមេរោគនឹងនាំទុក្ខទោសដល់ទារកបាន។
៥.កុំធ្វេសប្រហែសក្នុងការមើលថែទាំខ្លួនមុនពេលសម្រាល
ក្នុងអំឡុងពេលមានផ្ទៃពោះ កុំភ្លេចណាត់ជួបគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីបង្ការរោគសញ្ញាមិនប្រក្រតីណាមួយអំឡុងពេលនេះ។
៦.ហាមប្រើថ្នាំតាមចិត្តឯង
ហាមប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា ហើយបើចង់ប្រើថ្នាំបំប៉នផ្សេងៗត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះវាអាចជះឥទ្ធិពលដល់ក្មេងក្នុងផ្ទៃ។
៧.សម្រាកឲ្យបានច្រើន
កុំព្យាយាមធ្វើការច្រើនពេក អ្នកត្រូវចេះថ្នមខ្លួន សូម្បីតែបោកខោអាវ លាងចាន ដុះបង្គន់ក៏ត្រូវផ្អាកដែរ និយាយរួមការសម្រាកបានគ្រប់គ្រាន់ អ្នកនឹងកូនច្បាស់ជាមានសុខភាពល្អ។
៨.ប្រយ័ត្នចំពោះសត្វចិញ្ចឹម
ទោះបីជាសត្វចិញ្ចឹមគួរឲ្យស្រឡាញ់យ៉ាងណាក៏ដោយ ការប៉ះពាល់ជាមួយនឹងសត្វចិញ្ចឹមអាចមាហានិភ័យឆ្លងប៉ារ៉ាស៊ីត ឬមេរោគផ្សេងៗដោយមិនដឹងខ្លួន។ ទីបំផុតកូនក្នុងផ្ទៃរបស់អ្នកក៏ត្រូវប្រឈមនឹងបញ្ហាដូចគ្នា។
ការថែទាំងសុខភាពអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលផ្ទាល់ទៅលើកំណើត។ ប្រសិនបើអ្នកម្តាយមានសុខភាពទន់ខ្សោយ ឬមានរោគសញ្ញាមិនធម្មតា នោះមានន័យថា អ្នកនឹងកូនក្នុងផ្ទៃ អាចប្រឈមនិងគ្រោះថ្នាក់ដល់ជីវិត៕