ទឹកឃ្មុំ ត្រូវបានគេចាត់ទុកជាស្តេចថ្នាំធម្មជាតិ ដែលអាចព្យាបាលជំងឺបានច្រើនមុខ ដោយសារតែវាត្រូវបានផលិតចេញពីធម្មជាតិ។ ក្រៅពីព្យាជំនួយដល់សុខភាពមនុស្សទូទៅ ទឹកឃ្មុំក៏ត្រូវបានគេប្រើសម្រាប់បន្ថែមនៅក្នុងរបបអាហារកុមារផងដែរ ព្រោះវាផ្តល់នូវអត្ថប្រយោន៍ជាច្រើនដែលយើងមិននឹកស្មានដល់។
ផ្តល់ថាមពល
ទឹកឃ្មុំ ត្រូវបានបង្កើតឡើងដោយជាតិស្ករ fructose, glucose និង sucrose។ ខុសពីស្ករធម្មតាដែលងាយរំលាយ និងស្រូបយកបានយ៉ាងលឿន ដូច្នេះវាជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ប៉ុន្តែជាតិស្ករ fructose នៅក្នុងទឹកឃ្មុំមិនងាយរំលាយទេ ហេតុនេះវានឹងជួយក្នុងការទ្រទ្រង់កម្រិតថាមពល។ សម្រាប់កុមារដែលមានកម្រិតថាមពលទាប ទឹកឃ្មុំគឺល្អបំផុតសម្រាប់ពួកគេ។
វីតាមីន និងសារធាតុរ៉ែ
ហេតុផលមួយក្នុងការបញ្ចូលទឹកឃ្មុំទៅក្នុងរបបអាហាររបស់កុមារ គឺវាមានផ្ទុកអាហារូបត្ថម្ភដ៏សម្បូរបែប។ ជាពិសេសបរិមាណវីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុងទឹកឃ្មុំ គឺមានច្រើនជាងអ្វីដែលកុមារត្រូវការដើម្បីលូតលាស់ទៅទៀត។ ទឹកឃ្មុំ ក៏មានផ្ទុកអាស៊ីអាមីណូច្រើនដែលអាចជួយក្នុងការអភិវឌ្ឍរាងកាយរបស់កុមារ ជាពិសេសកុមារទើបនឹងចេញដើរតេះតះ។
ការពារថ្លើម
ការសិក្សាបានបង្ហាញថា ការប្រើថ្នាំជ្រុលបណ្តោលឲ្យខ្សោយថ្លើម តែទឹកឃ្មុំមានឥទ្ធិពលការពារថ្លើមបាន។ នេះហើយជាមូលហេតុដែលអ្នកជំនាញជំរុញឲ្យអាណាព្យាបាលទាំងឡាយបញ្ចូលទឹកឃ្មុំទៅក្នុងរបបអាហារកូនជាប្រចាំ។
បង្កើនភាពស៊ាំ
ហេតុផលមួយទៀតក្នុងការបញ្ចូលទឹកឃ្មុំទៅក្នុងរបបអាហារបស់កុមារ គឺដោយសារតែក្មេងទើបនឹងចេះដើរតេះតះតែងតែងាយនឹងឆ្លងរោគ។ នៅពេលទឹកឃ្មុំត្រូវបានផ្តល់ដោយផ្ទាល់ជាមួយអាហារដល់កុមារ វាត្រូវបានគេរកឃើញថា មានភាពប្រសើរឡើងនៃភាពស៊ាំចំពោះក្មេងក្នុងវ័យនេះ។
ជួយព្យាបាលអាការៈក្អក
បញ្ហារលាកបំពងក នឹងធ្វើឲ្យកុមារក្អក ហើយការក្អកនេះអាចប៉ះពាល់ដល់ដំណេករបស់កុមារ។ ប៉ុន្តែទឹកឃ្មុំមានសមត្ថភាពអាចព្យាបាលបញ្ហារលាកបាន ដែលធ្វើឲ្យកុមារឈប់ក្អកនឹងគេងបានលក់ស្រួល។
ទាំងនេះហើយជាហេតុផលដែលអ្នកជំនាញផ្តល់ដំបូលន្មានឲ្យបន្ថែមទឹកឃ្មុំទៅក្នុងរបបអាហារកុមារជាប្រចាំ ប៉ុន្តែក្មេងក្រោមអាយុ១២ខែសូមកុំផ្តល់ទឹកឃ្មុំឲ្យពួកគេឲ្យសោះ៕