ប្រយ័ត្ន៣ចំណុចនេះឲ្យមែនទែន ពេលកូនមានអាយុ៤ខែ

0
1

នៅពេលកូនចាប់ផ្តើមឈានដល់អាយុ៤ខែ ឪពុកម្តាយទំនងជាស៊ាំជាមួយនឹងការចិញ្ចឹមកូនខ្លះហើយ ប៉ុន្តែនៅមានចំណុចខ្លះដែលអ្នកត្រូវដឹងព្រោះក្មេងកាន់តែធំកាន់តែរពិស ដូច្នេះពួកគេអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។ ខាងក្រោមនេះ គឺអ្វីដែលឪពុកម្តាយគួរយកចិត្តទុកដាក់ នៅពេលកូនមានអាយុ ៤ខែ៖

១.ប្រយ័ត្នជំងឺឆ្លង

ដោយសារតែក្មេងអាយុ៤ខែ តែងតែឆ្លងមេរោគតាមរយៈផ្លូវដង្ហើមញឹកញាប់ ជាពិសេសការផ្តល់អាហារ និងភេសជ្ជៈមិនត្រឹមត្រូវធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបានយ៉ាងងាយ។ ហេតុនេះឪពុកម្តាយគួរតែយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងរបស់កូនឲ្យបានពេញលេញ។

២.ប្រយ័ត្នជំងឺពីកំណើត

ជំងឺមួយចំនួនអាចកើតមានតាំងពីកំណើត ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាចំពោះទារកមួយចំនួននោះទេ។ វាជារោគសញ្ញាតំណពូជដូជា ភាពស្លេកស្លាំង ខ្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឲ្យឪពុកម្តាយតាមដានទម្ងន់កូនពីកំណើត រហូតដល់ពួកគេមានអាយុ៤ខែ តើការឡើងទម្ងន់ត្រូវស្តង់ដារឬទេ?

ការតាមដានបែបនេះអាចជួយឲ្យអ្នកដឹងពីការលូតលាស់របស់កូនបានត្រឹមត្រូវ និងអាចបញ្ជៀសបញ្ហាសុខភាពបានផងដែរ។ ប្រសិនបើទម្ងន់កូនលើសខ្លាំង ឬឡើងតិចពេក មិនត្រូវទៅតាមអាយុកាល សូមនាំកូនទៅជួបគ្រូពេទ្យភ្លាម។

៣.ប្រយ័ត្នគ្រោះថ្នាក់

ដោយសារតែទារកនៅដំណាក់កាលនេះចាប់ផ្តើមធ្វើចលនារំកិលខ្លួនបានដោយខ្លួនឯងខ្លះហើយ ដូច្នេះសូមប្រយ័ត្ននៅពេលអ្នកបីកូន ឬដាក់ពួកគេចោលលើគ្រែដែលគ្នារបាំង ព្រោះវាអាចបង្កគ្រោះថ្នាក់យ៉ាងងាយ។ អាកប្បកិរយាមួយទៀតដែលអ្នកត្រូវសង្កេតមើល គឺក្មេងនៅអាយុនេះនឹងប្រើដៃរបស់ពួកគេចាប់ទាញរបស់របបក្បែរខ្លួនលេងដោយមិនដឹងខ្លួន។ របស់មួយចំនួនអាចបង្កគ្រោះថ្នាក់ ដូចជាវត្ថុមុតស្រួច ឬរបស់តូចៗកូនអាចដាក់ចូលមាត់នាំឲ្យស្លាក់បាន។

ដូច្នេះនៅពេលកូនមានអាយុ៤ខែ អ្នកត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត មិនថាពេលកូនកំពុងគេង ឬពេលពួកគេលេងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here