ការគ្រងស្រម៉ុកចំពោះកុមារអាចកើតមានឡើងដោយសាតែបុព្វហេតុជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះ គឺការស្ទះដង្ហើម។ ដូច្នេះឪពុកម្តាយមិនគួរមើលរំលងការគេងស្រម៉ុករបស់កូនឡើយ ព្រោះវាជាសញ្ញាព្រមាននៃបញ្ហាផ្លូវដង្ហើម។
តើការគេងស្រម៉ុកអាចមានគ្រោះថ្នាក់ឬទេ?
ការស្រម៉ុកចំពោះកុមារមួយចំនួនមានសភាពស្រាលៗទេ ប៉ុន្តែសម្រាប់កុមារមួយចំនួនទៀតអាចមានសភាពធ្ងន់ធ្ងរ។ កត្តានេះអាចប៉ះពាល់ដល់កុមារដោយផ្ទាល់ និងដោយប្រយោល រួមទាំងផ្នែកបញ្ហាផងដែរ ដែលគេសង្កេតឃើញថាការរៀបសូត្រកាន់តែយ៉ាប់យ៉ឺន។ ចំពោះបុគ្គលិកលក្ខណៈនៅក្នុងសង្គម អាចប្រែជាខុសធម្មតា ហើយហានិភ័យសុខភាពអាចវិវត្តទៅជាជំងឺលើសឈាម និងជំងឺបេះដូង។
ការគេងស្រម៉ុក ដែលចាប់ផ្តើមបង្កឲ្យមានគ្រោះថ្នាក់ត្រូវបានកំណត់តាមរយៈរោគសញ្ញាដូចជា៖ ស្រម៉ុកមាត់បើកចំហពេលដកដង្ហើម គេងមិនលក់ ពិបាកដកដង្ហើម ឬប្រែខ្លួនញឹកញាប់ព្រោះមិនអាចដកដង្ហើមបាន ដកដង្ហើមញាប់ ដង្ហក់ ហៀរសំបោរតាមច្រមុះ មិនអាចទប់នោមបាន ឬនោមដាក់គ្រែ ករណីខ្លះការសិក្សាមានលទ្ធផលមិនល្អ។
តើការគេងស្រម៉ុកអាចការពារ និងព្យាបាលបានទេ?
ឪពុកម្តាយអាចកែសម្រួលការគេងរបស់កូន ដោយផ្តោលទៅលើការសម្រាកឲ្យបានគ្រប់គ្រាន់ និងមានវិន័យចូលគេង ព្រមទាំងពេលភ្ញាក់ឲ្យទៀងពេល។ ដោយសារតែការបញ្ចេញអ័រម៉ូននៅពេលគេងពិតជាមានសារៈសំខាន់ណាស់ ហើយការបង្រៀនឲ្យកូនធ្វើលំហាត់ប្រាណជាប្រចាំក៏សំខាន់ដូចគ្នាដែរ។ ក្នុងករណីខ្លះនៅពេលដែលច្រមុះកុមារមានបញ្ហារលាក រមាស់ អាឡែកស៊ី អ្នកអាចលាងសម្អាតច្រមុះដោយប្រើទឹកអំបិល ឬប្រើថ្នាំអង់ទីប៊ីយោទិកដើម្បីសម្លាប់មេរោគ។
ជម្រើសដ៏ល្អបំផុតសម្រាប់ការពារជំងឺ អាចត្រូវបានចាប់ផ្តើមចេញពីឪពុកម្តាយ គឺត្រូវថែរក្សាអនាម័យ និងកែតម្រូវគុណភាពដំណេករបស់កូនជាមុនសិន។ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយត្រូវបានរកឃើញ អ្នកគួរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម ដើម្បីបង្ការគ្រោះថ្នាក់៕