ដំបូលន្មានល្អៗ៦ចំណុច គួរធ្វើតាមដើម្បីរក្សាភ្នែកកូនជាទីស្រឡាញ់ឲ្យមានសុខភាពល្អតាំងពីតូច

0
1

ភ្នែកពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះអ្នកមើលឃើញអ្វីគ្រប់យ៉ាងនៅលើពិភពលោនេះក៏ដោយសារតែវាដែរ។ បើភ្នែកមើលលែងឃើញវិញនោះ អ្នកហាក់ដូចជាបាត់បង់អ្វីៗគ្រប់យ៉ាងអញ្ចឹង ដូច្នេះទាមទារឲ្យមានការថែរក្សាភ្នែកឲ្យបានត្រឹមត្រូវតាំងពីវ័យក្មេង។

ខាងក្រោមនេះ គឺជាល្បិចសាមញ្ញៗដើម្បីថែរក្សាភ្នែកកូនជាទីស្រឡាញ់របស់អ្នកឲ្យមានសុខភាពល្អតាំងពីកុមារភាព៖

១.ផ្តល់វីតាមីនA ដល់កូន

អ្នកគួរតែផ្តល់អាហារដែលសម្បូរទៅដោយវីតាមីន A រួមមានថ្លើមសត្វ ទឹកដោះគោ សណ្តែក ស៊ុតលឿង អង្ករសំរូប…។ អាហារទាំងនេះសម្បូរទៅដោយវីតាមីន ដែលអាចជួយថែបំប៉ន និងការពារភ្នែកកូនរបស់អ្នកពីផ្នែកខាងក្នុងឲ្យមានសុខភាពល្អ។

២.នាំកូនទៅពិនិត្យភ្នែក១ឆ្នាំម្តង

ប្រសិនបើភ្នែកកូនរបស់អ្នកមានសញ្ញាមិនធម្មតា ពួកគេអាចទទួលការព្យាបាលបានភ្លាមៗ។

៣.ប្រសិនបើកូនត្រូវនៅក្រោមពន្លឺព្រះអាទិត្យ សូមប្រើវ៉ែនតា

ដោយសារតែពន្លឺព្រះអាទិត្យក្តៅខ្លាំង អាចធ្វើឲ្យខូចភ្នែកបានយ៉ាងងាយ។ ដូច្នេះសូមព្យាយាមទិញវ៉ែនតាដែលមានពណ៌ទឹកតែ សម្រាប់កូនរបស់អ្នក ព្រោះវាអាចជួយរក្សាភ្នែកក្មេងឲ្យត្រជាក់បាន។

៤.បង្រៀនកូនឲ្យលាងដៃឲ្យបានញឹកញាប់

ការអនុវត្តអនាម័យស្អាត មិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ វាក៏ល្អសម្រាប់កែវភ្នែកផងដែរ។ ព្រោះជាញឹកញាប់កុមារតែងតេយកដៃជូតភ្នែក តែបើដៃស្អាតមេរោគនឹងមិនឆ្លងចូលភ្នែកងាយៗនោះទេ។

៥.ថ្នាំបន្តក់ភ្នែកមិនត្រូវបានណែនាំទេ

ដោយសារតែភ្នែកមានសមត្ថភាពអាចលាងសម្អាតភាពកខ្វក់ដោយខ្លួនឯងបាន ហើយមិនចាំបាច់ឧស្សាហ៍ប្រើទឹកបន្តក់ភ្នែកនោះទេ។ ព្រោះវានឹងបណ្តោលឲ្យតុល្យភាពកម្រិត pH នៅក្នុងភ្នែកដំណើការខុសប្រក្រតី។

៦.កុំបណ្តោយកូនឲ្យលេងទូរស័ព្ទច្រើនពេក

ក្មេងៗភាគច្រើនមានទម្លាប់ចូលចិត្តលេងទូរស័ព្ទ ឬមើលទូរទស្សន៍ខ្លាំងណាស់។ ហេតុនេះសូមរកវិធីបញ្ចុះបញ្ចូល ដើម្បីឲ្យភ្នែកកូនមានពេលសម្រាកច្រើន ហើយអ្នកអាចទម្លាប់ពួកគេឲ្យគេងនៅពេលថ្ងៃ ឬនាំទៅមើលទេសភាពផ្សេងៗ ដើម្បីគេចចេញពីការមើលទូរស័ព្ទ។

សង្ឃឹមថា អាណាព្យាបាលទាំងឡាយអាចអនុវត្តតិចនិចដូចខាងលើនេះបាន ដើម្បីថែរក្សាភ្នែកកូនរបស់អ្នកឲ្យមានសុខភាពល្អតាំងពីបឋមវ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here