ភាពឆាប់ពេញវ័យរបស់កុមារកំពុងតែមានការកើនឡើងយ៉ាងខ្លាំង ហើយមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃបញ្ហានេះ គឺការទទួលទានអាហារមិនល្អជាប្រចាំ។
ភាពពេញវ័យត្រូវបានគេចាត់ទុកជាដំណាក់កាលនៃការអភិវឌ្ឍសរីរវិទ្យានៃរាងកាយ ដែលជាធម្មតាមានរយៈពេល ៣ទៅ៥ឆ្នាំ។ ផ្អែកលើការបង្ហាញមិនធម្មតាចំពោះក្មេងប្រុសមុនអាយុ ១០ឆ្នាំ និងក្មេងស្រីមុនអាយុ ៩ឆ្នាំ ត្រូវបានគេចាត់ទុកថាឆាប់ពេញវ័យ។ ចំពោះភាពឆាប់ពេញវ័យ ប្រសិនបើមិនបានរកឃើញ និងព្យាបាលទាន់ពេលទេវានឹងមានផលវិបាកធ្ងន់ធ្ងរ។
នៅពេលពេញវ័យកុមារប្រាដកជាមានកម្ពស់ខ្លីជាងធម្មតា ព្រោះអរម៉ូនភេទរំញោចការអភិវឌ្ឍឆ្អឹងត្រូវបានបញ្ចប់ ធ្វើឲ្យកុមារមិនអាចលូតកម្ពស់បាន។ លើសពីនេះទៅទៀត ភាពឆាប់ពេញវ័យក៏អាចបណ្តោលឲ្យមានវិបត្តអារម្មណ៍ដែលជាវិបត្តិផ្លូវចិត្តផងដែរ។ ផលវិបាកធ្ងន់ធ្ងរមួយដែលអ្នកចិត្តសាស្ត្របានព្រមានគឺ ភាពឆាប់ពេញវ័យបានធ្វើឲ្យកុមារចង់ដឹង ចង់ឃើញ និងធ្វើត្រាប់តាមអ្វីដែលមនុស្សពេញវ័យបានធ្វើ ដែលនាំឲ្យមានផលវិបាកនៃការមានផ្ទៃពោះដោយមិនដឹងខ្លួន។
អាហារដែលអាចបង្កើនហានិភ័យនៃភាពឆាប់ពេញវ័យមុនអាយុរួមមាន៖
ក.បក្សី
នៅតំបន់ក.បក្សីដូចជាមាន់ ទា ក្ងាន…មានផ្ទុកថ្នាំធ្វើឲ្យសត្វធំលឿន ហើយនៅពេលដែលកុមារញ៉ាំច្រើនពេក ថ្នាំទាំងនោះនឹងជំរុញឲ្យរាងកាយកុមារឆាប់អភវិវឌ្ឍធំមុនអាយុ ដែលបណ្តោលឲ្យភាពឆាប់ពេញវ័យកើតមានឡើង។
បន្លែផ្លែឈើខុសរដូវ
ដើម្បីបំពេញតម្រូវការបច្ចុប្បន្នកសិករមួយចំនួន បានប្រើថ្នាំគីមីដើម្បីបង្ខំដំណាំឲ្យឆាប់លូតលាស់ និងមានផ្លែ។ ប៉ុន្តែកាកសំណល់នៅក្នុងបន្លែផ្លែឈើខុសរដូវទាំងនោះ អាចបង្កើនហានិភ័យខូចសុខភាព និងឆាប់ពេញវ័យចំពោះកុមារដែលទទួលទានច្រើន។
អាហារមានផ្ទុកជាតិខ្លាញ់ច្រើន
អាហារមួយចំនួនដូចជាភ្លៅមាន់បំពង ដំឡូងបារាំងបំពង… គឺជាជម្រើសទី១សម្រាប់កុមារ ព្រោះវាមានរសជាតិឆ្ងាញ់។ ប៉ុន្តែការញ៉ាំអាហារបែបនេះច្រើនពេក អាចបណ្តោលឲ្យរំខានដល់ការផលិតអ័រម៉ូន និងនាំឲ្យមានភាពឆាប់ពេញវ័យសម្រាប់កុមារ។
អាហារប្រៃពេក
ប្រសិនបើអ្នកផ្តល់អាហារដែលមានជាតិប្រៃដល់កូនក្នុងរយៈពេលយូរ ប្រព័ន្ធរំលាយអាហារ និងតម្រងនោមរបស់កុមារច្បាស់ជាប្រឈមនឹងគ្រោះថ្នាក់។ ដោយសារតែអាហារមានជាតិប្រៃខ្ពស់នឹងធ្វើឲ្យប៉ះពាល់ដល់ការផលិតអ័រម៉ូន ដែលបង្កឲ្យកុមារឆាប់ធំពេញវ័យ។
សរីរាង្គសត្វ
សរីរាង្គសត្វ អាចធ្វើឲ្យកុមារងាយនឹងធាត់ឡើងទម្ងន់ ហើយទទួលរងពីជំងឺខ្លាញ់ក្នុងថ្លើម… ហើយក៏បង្កើតនូវបាតុភូតនៃភាពឆាប់ពេញវ័យផងដែរ។
អាស្រ័យហេតុនេះ សូមមាតាបិតាគ្រប់រូបព្យាយាមកាត់បន្ថយអាហារទាំងប៉ុន្មាននៅខាងលើនេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព ក៏ដូចជាការការពារកុំឲ្យកូនឆាប់ពេញវ័យមុនអាយុផងដែរ៕