វិធីការពារកុមារកុំឲ្យឆាប់ពេញវ័យទាំងមិនទាន់គ្រប់អាយុ

0
1

ភាពឆាប់ធំពេញវ័យមុនអាយុ មិនមែនជារឿងល្អសម្រាប់កុមារនោះទេ ព្រោះវាអាចធ្វើឲ្យកុមារលូតកម្ពស់មិនអស់ មានវិបត្តផ្លូវចិត្ត និងចង់ប្រលូកផ្លូវភេទដូចមនុស្សពេញវ័យដែរ។ ដូច្នេះដើម្បីការពារកុំឲ្យកូនឆាប់ធំពេញវ័យមុនអាយុ ឪពុកម្តាយគួរណែនាំកូនឲ្យធ្វើបែបនេះ។

ជំរុញឲ្យកូនញ៉ាំបន្លែផ្លែឈើធម្មជាតិ

ឪពុកម្តាយគួរផ្តល់ជំរុញឲ្យកូនញ៉ាំបន្លែផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមជាប្រចាំ ហើយជៀសវាងអាហារកែច្នៃដូចជាអាហារកំប៉ុង សាច់ក្រក ឬអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់។ ប៉ុន្តែបន្លែផ្លែឈើដែលអ្នកជ្រើសរើសគួរតែមានប្រភពច្បាស់លាស់ និយាយឲ្យស្រួលស្តាប់ទៅគឺគ្មានជាតិគីមី ដើម្បីជៀសវាងមានអ័រម៉ូនលូតលាស់ដែលជះឥទ្ធិពលដល់សរីរវិទ្យាកុមារ។

បង្កើនសកម្មភាពរាងកាយ

កុមារគួរត្រូវបានលើកកទឹកចិត្តឲ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។ កីឡាហែលទឹក វាយសី ទាល់បាល់…មិនត្រឹមតែអាចជួយឲ្យកុមារមានសុខភាពល្អ ជៀសផុតពីបញ្ហាឆាប់ពេញវ័យមុនអាយុប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជំនាញសម្រាប់ជីវិតកូនៗថែមទៀត។

កំណត់ការប៉ះពាល់ជាមួយនឹងអ័រម៉ូន estrogen និង testosterol

អ័រម៉ូនភេទទាំងពីរនេះអាចមាននៅក្នុងផលិតផលក្រែមលាបស្បែក ឬថ្នាំ មួយចំនួន។ ហេតុនេះឪពុកម្តាយគួរតែយកចិត្តទុកដាក់ទៅលើការប្រើក្រែម ឬថ្នាំ ដែលមានគ្រឿងផ្សំទាក់ទងនឹងអ័រម៉ូនភេទ ចំពោះកុមារឲ្យបានច្រើន។

លើសពីនេះទៅទៀត ទម្លាប់នៃការចូលគេងដោយការបើកអំពូលភ្លើង ក៏មានផលប៉ះពាល់ដល់ភាពឆាប់ពេញវ័យរបស់កុមារផងដែរ។ ព្រោះនៅពេលគេងក្រពេញរំលាយអាហារនឹងបញ្ចេញបរិមាណមេឡានីនច្រើន ហើយសារធាតុនេះធ្វើឲ្យរាងកាយបាត់បង់សមត្ថភាពការពារភាពពេញវ័យមុនអាយុ។

តើពេលណាអ្នកគួរឲ្យកូនទៅជួបគ្រូពេទ្យ? ប្រសិនបើអ្នកសំគាល់ឃើញថា កូនរបស់អ្នកបញ្ហាញសញ្ញានៃភាពពេញវ័យលឿនជាងមិត្តភក្តីរបស់ពួកគេ អ្នកគួរតែពិចារណានាំកូនទៅកាន់មន្ទីរពេទ្យឲ្យឆាប់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here