ម៉ាក់ៗគួរដឹងតិចនិចខ្លះៗ ដើម្បីថែទាំទារកឲ្យមានសុខភាពល្អនារដូវក្តៅ

0
1

ពេលខ្លះអាកាសធាតុក្តៅខ្លាំង សម្រាប់ក្មេងតូចៗមិនអាចទទួលយកបានទេ ដូច្នេះតើអ្នកត្រូវធ្វើដូចម្តេច? ជាការពិតក្មេងត្រូវការមើលថែទាំដោយយកចិត្តទុកដាក់បំផុត មិនអញ្ចឹងទេពួកគេអាចមានបញ្ហាកន្ទួលរមាស់ ខ្វះជាតិទឹក ហើយក្តៅខ្លួនបានយ៉ាងងាយ។

អ្នកត្រូវចាំថា កម្តៅព្រះអាទិត្យអាចកំរាមកំហែងដល់អាយុជីវិតបាន ដូច្នេះដើម្បីរក្សាកូនឲ្យមានសុខភាពល្អ អាណាព្យាបាលគួរតែអនុវត្តតិចនិចមួយចំនួន។

១.ប្រយ័ត្នជាមួយពន្លឺព្រះអាទិត្យ

កុំនាំកូនចេញទៅក្រៅនៅពេលអាកាសធាតុក្តៅខ្លាំង ព្រោះអាចបង្កឲ្យមានបញ្ហាផ្សេងៗដូចជារលាកស្បែក ឬអាឡែកស៊ីជាដើម។ ប្រសិនបើអាច សូមដើរនៅពេលព្រឹក​ ឬពេលល្ងាចទើបប្រសើរជាង។

២.ការជ្រើសសម្លៀកបំពាក់

នៅរដូវក្តៅ កូនៗរបស់អ្នកអាចមានអារម្មណ៍ស្រួលតែជាមួយសម្លៀកបំពាក់ដែលមានលក្ខណៈត្រជាក់ទន់ៗ ឬធ្វើពីកប្បាសតែប៉ុណ្ណោះ។ ប្រសិនបើអ្នកឲ្យកូនស្លៀកសំលៀកបំពាក់ក្រាស់ៗពេកពេក វាអាចមានអាការស្អុះស្អាប់ និងកន្ទួលរមាស់កើតឡើង។ ដូចគ្នានេះផងដែរ សូមព្យាយាមរកមួក និងខោអាវជិតៗសម្រាប់កូននៅពេលចេញទៅខាងក្រៅ។

៣.ការផ្តល់ជាតិទឹក

ការខ្វះជាតិទឹកមិនត្រឹមតែធ្វើឲ្យស្បែកស្ងួតប៉ុណ្ណោះទេ សូម្បីតែរាងកាយទាំងមូលក៏ទទួលរងនូវបញ្ហាដែរ។ ហេតុនេះការផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ ត្រូវបានគេចាត់ទុកជារឿងដ៏ចាំបាច់បំផុតសម្រាប់ក្មេងនារដូវក្តៅ។

៤.ប្តូរកន្ទប់ឲ្យបានញឹកញាប់

សូមបន្តប្តូរកន្ទបទារករៀងរាលល់២ម៉ោងម្តង តែប្រសិនបើអ្នកទុកចោលកន្ទបនឹងសើម ហើយបាក់តេរីអាចចាប់ផ្តើមបង្កាត់ពូជយ៉ាងងាយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យកូនរបស់អ្នកកើតកន្ទួលរមាស់ ឬរលាកគូថបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here