រឿងសំខាន់៣ចំណុច អ្នកម្តាយគួរប្រយ័ត្នចំពោះកូនទើបនឹងកើត

0
1

ការរៀបចំខ្លួនដើម្បីក្លាយជាម្តាយរបស់គេពិតជាមានសារៈសំខាន់ណាស់ ព្រោះទារកមានសុខភាពល្អ ឬអត់ វាអាស្រ័យទៅលើការចិញ្ចឹមរបស់អ្នកហើយ។ ជាពិសេសរឿង៣ចំណុចនេះ អ្នកម្តាយគួរតែមានការប្រុងប្រយ័ត្នឲ្យខ្លាំងបំផុត។

១.ប្រយ័ត្នទឹកចូលច្រមុះ និងត្រចៀកពេលងូតទឹកឲ្យកូន

ការងូតទឹកឲ្យកូនមិនត្រឹមតែផ្តល់នូវភាពត្រជាក ភាពស្រស់ស្រាយសម្រាប់កូនប៉ុណ្ណោះទេ វាក៏ជួយសម្អាតភាពកខ្វក់ ឬក្លិនមិនល្អដែលនៅជាប់នឹងខ្លួនកូនផងដែរ។ ប៉ុន្តែអំឡុងពេលងូតទឹកអ្នកម្តាយគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តិច ប្រសិនបើទឹកចូលត្រចៀក កូនដោយអាចមានបញ្ហាឆ្លងមេរោគ បង្កើតបានជាអំបៅអំបែកស្អុយក្នុងត្រចៀជាមិនខាន។

២.ប្រយ័ត្នឈ្លក់ទឹកដោះ

បញ្ហានេះសំខាន់ណាស់ ប្រសិនបើដោះរបស់អ្នកចេញខ្លាំង កូនអាចមានហានិភ័យឈ្លក់ ហើយទឹកដោះអាចចូលក្នុងសួតបាន។ ហេតុនេះអ្នកម្តាយត្រូវពិនិត្យមើលលំហូរទឹកដោះ ប្រសិនបើចេញខ្លាំងពេកត្រូវយកម្រាមដៃសង្កត់លើចុងសុដន់ពេលកំពុងបំបៅ។ អ្នកក៏ត្រូវប្រយ័ត្នជាមួយនឹងដើមទ្រូងរបស់អ្នកផងដែរ ព្រោះវាអាចបាំងជិតមាត់ ឬចម្រុះ ធ្វើឲ្យទារកមិនអាចដកដង្ហើមបាន ជាពិសេសទារកក្រោមអាយុ ៦ខែ។ ម្យ៉ាងវិញទៀត អ្នកអាចគេងបំបៅដោះ ក៏អាចជួយកាត់បន្ថយលំហូរទឹកដោះមិនឲ្យចេញច្រើនពេកដែរ។

៣.ប្រយ័ត្នភាពកខ្វក់នៅក្នុងត្រចៀកកូន

ប្រសិនបើកូនរបស់អ្នកមានបញ្ហាត្រចៀក វាមិនត្រូវបានគេណែនាំឲ្យប្រើឧបករណ៍ត្បាល់ត្រចៀកនោះទេ។ ធ្វើបែបនេះនឹងបង្កើតឱកាសរុញច្រានភាពកខ្វក់ចូលក្នុងត្រៀកកាន់តែជ្រៅ ហើយអាចចម្លងមេរោគបានថែមទៀត។ ប្រសិនបើសិនកូនមានអាចម៍ត្រចៀកច្រើនពិបាកយកចេញ ឬមានខ្ទុះ សូមប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here