កត្តា៤យ៉ាង​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​ឈប់​លូតលាស់

0
1

តើ​អ្នក​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ក្រុមគ្រូពេទ្យ​ជាច្រើន​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន​ទៀងទាត់? ការពិនិត្យ​អេកូ​សាស្ត្រ អាចជួយ​ឲ្យ​យើង​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ ឬ​ការវិវត្ត​សរីរាង្គផ្សេងៗបាន។ ក្នុងករណី​ដែល​រកឃើញ​សញ្ញា​មិន​ប្រក្រតី​ណាមួយ ដែល​ទើបនឹង​កើតឡើងភ្លាមៗគ្រូពេទ្យ​អាចជួយ​សង្គ្រោះ​ទាន់ពេល​បាន។ ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កត្តា ៤យ៉ាងនេះ ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ឈប់​លូតលាស់៖

១.ស្រា និង​បារី
អ្នក​ម្តាយ​ត្រូវ​ជៀសវាង​ឲ្យ​បាន​ចំពោះ​ស្រា និង​បារី ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​ដំណាល់​កាល​ដំបូង​ដែល​ទារក​កំពុងតែ​រីកលូតលាស់។ សូម្បីតែ​ការ​ស្រូបយក​ផ្សែង​ពី​អ្នក​ដ៏​ទៃ​ក៏​មិនល្អ​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ទាំង​អ្នក នឹង​កូន​ក្នុង​ផ្ទៃ។

២.ការប្រើ​ថ្នាំ
ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ឆ្លង​ជំងឺ​ខ្លាំង​បំផុត ជាពិសេស​ផ្តាសាយ ឬ​ឈឺក្បាល។ បើទោះបី​ជាមាន​ជំងឺ​ទាំងនេះ​ងាយ​នឹង​កើតឡើង​ចំពោះ​អ្នក​ក៏ដោយ សូមកុំ​ប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស់​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារ​ក ហើយ​បើ​ធ្ងន់ធ្ងរ​អាច​រលូត​បាន។ យក​ល្អ អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ហើយ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជារ។

៣.តំបន់​ដែល​សម្បូរ​ជាតិពុល
ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​ពុំគួរ​ទៅ​តំបន់​ដែល​សម្បូរ​ផ្សែង​ពុល​ឡើយ ព្រោះ​ការ​ស្រូបយក​សារធាតុពុល​ទាំងនោះ​ច្រើនពេក អា​ចប​ណ្តោ​ល​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អ្នក និង​កូន ជាពិសេស​សរីរាង្គ​មួយចំនួន​របស់​ទារក​ឈប់​លូតលាស់។

៤.ការប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច

សារធាតុ​វិទ្យុសកម្ម ដែល​ជះ​ចេញពី​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដូចជា​ទូរ​សព្ទ​ដៃ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស​ខួរក្បាល។ ដូច្នេះ អ្នក​ម្តាយ​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទូរ​សព្ទ​ដៃ​បន្តិច ហើយ​បើ​ចង់​និយាយ​គួរតែ​ប្រើ​កាស​ទើប​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here