រួមភេទ​ពេល​មាន​ផ្ទៃពោះ​មាន​សុវត្ថិភាព​ឬទេ? តើ​គួរ​ផ្អាក​ពេលណា?

0
1

មាន​គូរ​ស្នេហ៍​ជាច្រើន​នៅតែមាន​ចម្ងល់​ក្នុង​ចិត្ត ហើយ​មិន​ហ៊ាន​សួរ​អ្នកណា​ឡើយ ចំពោះ​បញ្ហា​សុវត្ថិភាព​ក្នុងការ​រួមភេទ​ពេល​មាន​ផ្ទៃពោះ។ ដូច្នេះ​ថ្ងៃនេះ BabyandMom និង​ធ្វើការ​បង្ហាញ​ឲ្យ​គូរ​ស្នេហ៍​ទាំងឡាយ​អស់​ចម្ងល់​ទាំងនេះ។

បើ​យោងតាម​អ្នកជំនាញ​បានបង្ហាញ​ថា ការ​រួមភេទ​ក្នុងអំឡុងពេល​មា​ផ្ទៃពោះ​មិន​បង្ក​គ្រោះថ្នាក់​នោះទេ ប្រសិនបើ​អ្នកដឹង​ពី​សកម្មភាព​ក្នុងការ​គ្រប់គ្រង។

អ្នក​ត្រូវ​ចាំ​ថា ពេល​មាន​ផ្ទៃពោះ ស្បូន​របស់​មនុស្ស​ស្រី​មាន​ភាពរឹងមាំ​ខ្លាំងណាស់ ដែល​អាច​កា​ពារ​សរីរាង្គ​ភេទបុរស​មិន​ឲ្យ​ប៉ះ​ពាក់​ដល់​ទារក​ឡើយ ហើយ​វា​ក៏​អាច​ការពារ​ពី​ការឆ្លង​មេរោគផ្សេងៗ តាមរយៈ​ការបញ្ចេញ​សារធាតុ​រាវខាប់ៗដើម្បី​ទប់ទល់​ផងដែរ។

ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​សកម្មភាព​ក្នុងការ​រួមភេទ ប្រសិនបើ​អ្នកធ្វើ​ឲ្យ​មាន​សម្ពាធ​ដល់​ពោះ កូន​របស់​អ្នក​ក៏​ប៉ះពាល់​ដូចគ្នា​ដែរ។ ហេតុនេះ សូម​ប្រើ​ឥរិយាបទ​ណា​ដែល​មិន​ប៉ះពាល់​ដល់​ពោះ ឬ​ឲ្យ​ខាង​ស្រី​នៅ​ខាងលើ​ជា​អ្នកគ្រប់គ្រង​វិញ។

ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ចង់​រួមភេទ គួរតែ​ជៀសវាង ក្នុង​ត្រីមាស​ដំបូង និង​ខែ​ចុងក្រោយ។ ដោយសារតែ​ត្រីមាស​ដំបូង ជា​ពេលវេលា​ដ៏​សំខាន់​ដែល​ទារក​ត្រូវការ​អភិវឌ្ឍ ហើយ​ចំណែកឯ​ខែ​ចុងក្រោយ​ទារក​អាច​ប្រឈម​នឹង​ការ​របូត​ទងសុខ ប្រសិនបើ​សកម្មភាព​ខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here