តាំងពីក្មេងរហូតដល់ចុងបញ្ចប់នៃវ័យជំទង រាងកាយរបស់យើងនៅតែលូតលាស់ឥឈប់ឈរ ហេតុនេះដើម្បីធានាបាននូវកាអភិវឌ្ឍន៍ត្រឹមត្រូវ យើងត្រូវប្រាដកថាអាហារដែលញ៉ាំរាល់ថ្ងៃសម្បូរទៅដោយមានវីតាមីន និងជាតិរ៉ែសំខាន់ៗ។
សារធាតុរ៉ែសំខាន់បំផុតដែលរាងកាយកុមារត្រូវការខ្លាំងបំផុតដើម្បីជំរុញដល់ការលូតលាស់បានត្រឹមត្រូវ គឺកាល់ស្យូម។ ប្រសិនបើគ្មានជាតិកាល់ស្យូមទេ ឆ្អឹងរបស់កុមារនឹងមានភាពផុយស្រួយ ងាយបាក់បំផុត។
កាល់ស្យូមអាចរកបាននៅក្នុងផលិតផអាហារជាច្រើន ប៉ុន្តែជាមួយនឹងរបៀបរស់នៅបច្ចុប្បន្ននេះ កុមារពុំសូវទទួលបានអាហារដែលសម្បូរកាល់ស្យូមទេ។ ដូច្នេះសូមព្យាយាមផ្តល់អាហារទាំងប៉ុន្មានមុខនេះ ឲ្យកូនទទួលទានជាប្រចាំ។
ទឹកដោះគោ
ក្នុងចំណោមអាហារដែលសម្បូរជាតិកាល់ស្យូមសម្រាប់កុមារ វាប្រហែលជាអាហារដែលលេចធ្លោជាងគេ។ ការទទួលទានទឹកដោះគោមួយថ្ងៃ ២កែវ អាចជួយធ្វើឲ្យឆ្អឹង និងធ្មេញកុមារមានភាពរឹងមាំល្អ។
ស៊ុត
ក្មេងភាគច្រើនមិនមានបញ្ហាក្នុងការទទួលទាន ស៊ុតនោះទេ។ ប៉ុន្តែដើម្បីទទួលបានវីតាមីន និងកាល់ស្យូមពីស៊ុត បានត្រឹមត្រូវអ្នកគួរតែឲ្យកូនញ៉ាំស៊ុតស្ងោរ។
ផ្កាខាត់ណាពណ៌ខៀវ
បន្លែមួយប្រភេទនេះ ស្ថិតនៅក្នុងចំណោមអាហារសម្បូរទៅដោយជាតិកាល់ស្យូម ដែលអាចជួយពង្រឹងឆ្អឹងឲ្យរឹងមាំ និងមានសុខភាពល្អ។ បើទោះបីជាកូនរបស់អ្នកពុំសូវចូលចិត្តញ៉ាំបន្លែក៏ដោយ ក៏ត្រូវបញ្ចុះបញ្ចូលកូនឲ្យរៀនញ៉ាំបន្លែមួយនេះដែរ។
ទឹកដោះគោជូរ
នេះជាផលិតផលទឹកដោគោមួយផ្សេងទៀត ដែលស្ថិតនៅក្នុងចំណោមអាហារសម្បូរជាតិកាល់ស្យូម។ ក្មេងខ្លះប្រហែលជាមិនសូវចូលចិត្តទឹកដោះគោជូរទេ ប៉ុន្តែសូមសាកល្បងលាយវាជាមួយនឹងផ្លែឈើផ្សេងៗ វានឹងធ្វើឲ្យពួកគេចាប់អារម្មណ៍ចង់ញ៉ាំឡើងវិញ។
ផ្លែក្រូច
នេះជាអាហារមួយទៀតក្នុងចំណោមអាហារបំប៉នសម្រាប់កុមារ ដែលមានផ្ទុកបរិមាណកាល់ស្យូមខ្ពស់។ វានឹងផ្តល់ឲ្យកុមារនូវ ថាមពលដ៏ស្រស់ស្រាយជាមួយនឹងតាតិកាវីតាមីនC របស់វា៕