សូមប្រើវិធីនេះបញ្ឈប់ភ្លាម បើកូនអ្នកទម្លាប់ជញ្ជក់មេដៃ

0
1

ការជញ្ជក់មេដៃ គឺជាទម្លាប់ធម្មតារបស់ទារក ហើយក៏មិនមានអ្វីដែលគួរឲ្យបារម្ភដែរ ព្រោះវាជាការឆ្លើយតបធម្មជាតិ។ ប៉ុន្តែប្រសិនបើទម្លាប់មួយនេះកើតឡើងចំពោះក្មេងធំហើយ មិនមែនជារឿងធម្មតានោះទេ។ អ្នកជំនាញបាននិយាយថា ទម្លាប់នេះគួរថយចុះនៅអាយុ ២ទៅ៣ឆ្នាំ រហូតដល់អាយុ៥ឆ្នាំ ការជញ្ជក់មេដៃនឹងត្រូវបានបញ្ឈប់ទាំងស្រុង។

ការជញ្ជក់មេដៃយូរពេក អាចប៉ះពាល់ដល់រចនាសម្ព័ន្ធអញ្ចាញធ្មេញ និងធ្មេញ ហើយអាចមានបញ្ហានិយាយស្តីមិនច្បាស់ក៏ដោយសារតែខូចរចនាសម្ព័ននេះដែរ។ លើសពីនេះទម្លាប់ជញ្ជក់មេដៃ អាចធ្វើឲ្យកូនថប់បារម្ភ និងមានភាពតានតឹង។ ដូច្នេះដើម្បីបញ្ឈប់ទម្លាប់មួយនេះ អ្នកគួរតែអនុវត្តវិធីខាងក្រោម៖

១.ពាក់ស្រោមដៃឲ្យកូន

យកល្អអ្នកគួរតែពាក់ស្រោមដៃឲ្យកូនមុនពេលចូលគេង។ នេះប្រហែលជាពិបាកចំពោះកូនរបស់អ្នកបន្តិច ព្រោះម្រាមដៃពួកគេលែងមានសេរីភាពទៀតហើយ ប៉ុន្តែអ្នកនឹងទទួលបានលទ្ធផលវិជ្ជមានដូចអ្វីដែលចង់បាន។

២.ការរំខាន

ព្យាយាមបំបែកអារម្មណ៍កូន ដើម្បីកុំឲ្យពួកគេគិតពីការជញ្ជក់មេដៃ។ អ្នកត្រូវមានភាពអត់ធ្មត់ ប៉ុន្តែមិនយូរទេកូនរបស់អ្នកនឹងបញ្ឈប់ទម្លាប់ជញ្ចក់មេដៃនេះបានជាមិនខាន។

៣.ព្យាយាមពន្យល់

ធ្វើយ៉ាងណាឲ្យកូនរបស់អ្នកដឹងពីផលប៉ះពាល់សុខភាពនៃការជញ្ជក់មេដៃ។ វាប្រហែលជាមិនមានលទ្ធផលភ្លាមៗទេ ប៉ុន្តែនៅពេលកូនរបស់អ្នកស្តាប់រឿងនេះម្តងហើយម្តងទៀត ពួកគេនឹងយល់ថា គឺជាទម្លាប់អាក្រក់។

៤.កុំលេងសើចជាមួយនឹងកូន

វាជាចំណុចសំខាន់ដែលត្រូវចងចាំពេលអ្នកព្យាយាមបំបាត់ទម្លាប់ជញ្ជក់មេដៃរបស់កូន។ ត្រូវធ្វើការហាមប្រាមការជញ្ជក់មេដៃកូនរបស់អ្នកនៅចំពោះមុខអ្នកដទៃ ព្រោះវានឹងធ្វើឲ្យពួកគេមានភាពអៀនខ្មាស នឹងឈប់ដោយខ្លួនឯង។

៥.ឲ្យកូនលេងជាមួយកូនអ្នកជិតខាង

ការចេញទៅលេងជាមួយក្មេងដទៃ កូនរបស់អ្នកភ្លេចសកម្មភាពជញ្ជក់មេដៃ ហើយវាក៏ជាវិធីជួយឲ្យកូនដឹងថា ក្មេងដទៃទៀតមិនមានទម្លាប់អាក្រក់ដូចខ្លួនឡើយ។ យូរៗទៅពួកគេនឹងមានទម្លាប់ល្អ ដូចក្មេងទាំងអស់នោះជាមិនខាន។

៦.អត់ធ្មត់

ការបំបែកទម្លាប់នៃការជញ្ជក់មេដៃរបស់កូន ទាមទារឲ្យមានការអត់ធ្មត់ច្រើន។ អ្នកប្រហែលជាត្រូសាកល្បងវិធីសាស្ត្រជាច្រើន ហើយត្រូវរងចាំមួយរយៈសិន។ មិនមានមធ្យាបាយដោះស្រាយរហ័សសម្រាប់បញ្ហានេះទេ ដូច្នេះសូមអត់ធ្មត់ជាមួយកូនរបស់អ្នកនៅពេលគាត់រៀនបញ្ឈប់ទម្លាប់នេះ។

សាកល្បងគន្លឹះទាំងនេះ និងជួយកូនរបស់អ្នកឲ្យរួចផុតពីទម្លាប់ជញ្ជក់មេដៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here