នោះគ្រូពេទ្យបានព្រមានហើយ! ប្រើទឹកអំបិលលាងសម្អាតច្រមុះកូនដោយមិនដឹងពីវិធីត្រឹមត្រូវអាចបង្កគ្រោះថ្នាក់

0
1

ការលាងសម្អាតច្រមុះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការការពារ និងព្យាបាលជំងឺផ្លូវដង្ហើម។ តែទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយជាច្រើនមិនមានចំណេះដឹងពេញលេញ អំពីវិធីសាស្ត្រនេះទេ ហើយការអនុវត្តមិនបានត្រឹមត្រូវ ឬរំលោភបំពានលើការលាងចម្រុះតាមអំពើចិត្ត អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន សូម្បីតែការគំរាមកំហែងដល់ជីវិត។

អ្នកជំនាញបានផ្តល់អនុសាសន៍ថា ក្នុងករណីដែលមិនចាំបាច់ ឪពុកម្តាយមិនគួរប្រើទឹកអំបិលលាងសម្អាតច្រមុះកូននោះទេ ព្រោះមានសារធាតុរាវធម្មជាតិនៅក្នុងច្រមុះ និងបំពង់ក គ្រប់គ្រាន់សម្រាប់ជួយរំអិលដល់ភ្នាសច្រមុះហើយ។ ភ្នាសច្រមុះមានសមត្ថភាពអាចជួយការពារការជ្រៀតចូលនៃបាក់តេរី និងភាពកខ្វក់បាន។

ខណៈដែលឪពុកម្តាយនៅតែ ប្រើទឹកអំបិលលាងសម្អាតច្រមុះកូនមិនបានត្រឹមត្រូវ អាចបណ្តោលឲ្យកុមារងាយនឹងឆ្លងមេរោគ។ ម្យ៉ាងវិញទៀត ការលាងច្រមុះញឹកញាប់ នឹងធ្វើឲ្យស្ងួតស្រទាប់ភ្នាស់រំអិល ដែលមានតួនាទីសម្លាប់មេរោគ និងផ្តល់សំណើមដល់ស្បែកលើច្រមុះ។

អ្នកជំនាញបន្តទៀតថា​ ប្រសិនបើកុមារបាត់បង់ស្រទាប់ភ្នាសរំអិល គឺងាយនឹងមានច្រមុះស្ងួត បន្ទាប់មកច្រមុះនឹងបញ្ចេញទឹករំអិលកាន់តែច្រើនដែលកកុញនៅក្នុងច្រមុះ និងបំពង់ក បណ្តោលឲ្យកុមារតឹងច្រមុះ ពិបាកដកដង្ហើម ក្អក ហើយងាយនឹងឆ្លងមេរោគរ៉ាំរ៉ៃ។

ចំពោះក្មេងតូចៗ ជាពិសេសទារក អ្នកពុំគួរលាងសម្អាតច្រមុះពួកគេនោះទេ ព្រោះវាអាចបណ្តោលឲ្យពួកគេឈ្លក់ និងធ្វើឲ្យខូចដល់ច្រមុះ។ សម្រាប់កុមារអាយុត្រឹម ២ឆ្នាំ ប្រសិនបើអ្នកចង់អនុវត្តលាងសម្អាតច្រមុះ គួរតែមានការចង្អុលបង្ហាញពីអ្នកឯកទេស មុននឹងអនុវត្តនៅផ្ទះដោយខ្លួនឯង។

ប្រសិនបើការអនុវត្តលាងច្រមុះរយៈពេល ៤ទៅ៥ថ្ងៃ កូននៅតែមិនមានភាពប្រសើរឡើង ឬអមទៅដោយអាការគ្រុនក្តៅ ក្អក ជាពិសេសក្អកមានស្លេស អ្នកត្រូវប្រញាប់នាំកូនទៅមណ្ឌសុខភាព ដើម្បីពិនិត្យព្យាបាលឲ្យបានឆាប់។

ដើម្បីបង្ការជំងឺដង្ហើមសម្រាប់កុមារ ជាពិសេសនៅពេលដែលអាកាសធាតុប្រែប្រួល ឪពុកម្តាយត្រូវផ្តល់អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន ដើម្បីបង្កើនភាពស៊ាំ។ មួយវិញទៀតត្រូវព្យាយាមជួយឲ្យរាងកាយកូនមានភាពកក់ក្តៅ ជាពិសេសនៅតំបន់ក ទ្រូង ហើយត្រូវពាក់ម៉ាសពេលចេញទៅខាងក្រៅ…៕

LEAVE A REPLY

Please enter your comment!
Please enter your name here